Mercedes G-Class នឹងក្លាយជារថយន្ត Off-Road ប្រើអគ្គិសនី

បើ​តាម​ការ​ប្រកាស​ដ៏​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​អ្នក​ដឹក​នាំ​ផ្នែក​បន្លាស់​ប្ដូរ​ឌីជីថល​​ប្រចាំ​ក្រុមហ៊ុន Daimler បាន​ឲ្យ​ដឹង​ថា​នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន​នេះ ចង់​ផ្លាស់​ប្ដូរ​រថយន្ត​ G-Class ទៅ​ជា​រថយន្ត​ Off-Road ​អគ្គិសនី​នា​ពេល​អនាគត។

បើ​តាម​ការ​​អះអាង​របស់​ Pallenberg នៅ​លើ​គណនី Twitter គឺ​ថា​ Mercedes-Benz ​ធ្លាប់​បាន​ពិចារណា​ថា​ឈប់​​ផលិត​រថយន្ត​ SUV នេះ​ក្រោយ​ផលិត​លក់​លើ​ទីផ្សារ​អស់ ៤០ ឆ្នាំ ប៉ុន្តែ​ក្រុមហ៊ុន​បន្ត​អាយុ​ជីវិត​វា​ក្នុង​នាម​ជា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pallenberg បាន​ដក​ស្រង់​សម្ដី​លោក Ola Kallenius​នាយក​ប្រតិបត្តិ​ Daimler ដូច​នេះ​ថា ៖ “វា​នឹង​មាន​ប្រភេទ​​ Mercedes-Benz G-Class ដែល​មិន​ប៉ះពាល់​បរិស្ថាន។ ពី​មុន​មក​ធ្លាប់​មាន​ការ​ពិភាក្សា​​ថា​ពិឃាដ​រថយន្ត​នេះ​​ចោល ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ឃើញ​ពេល​នេះ​គឺ​ខ្ញុំ​ចង់​និយាយ​ថា​រថយន្ត​​ Mercedes ចុង​ក្រោយ​ដែល​នឹង​ត្រូវ​ផលិត​នឹង​ជា​ G-Class៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម