[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Fiat បានរៀបចំគម្រោងចេញលក់ និងពង្រីកត្រកូលរថយន្តថ្មីៗរបស់ខ្លួន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយរថយន្តថ្មីដែលត្រូវចេញលក់ នឹងប្រើពាក្យ SuperMini បានបញ្ចប់ការរចនាជាផ្លូវការហើយដោយត្រឹមបង្ហាញខ្លួននាឆ្នាំ២០២៣នេះ ហើយក្រុមហ៊ុនក៏កំពុងត្រៀមខ្លួនជាស្រេចក្នុងការផលិតតែរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០២៧ ក្រោមក្រុមហ៊ុន Stellanits នេះបើយោងតាមការបញ្ជាក់ពីនាយកប្រតិបត្តិ Olivier Francois។
រថយន្ត Fiat supermini ត្រូវបានគេរំពឹងថានឹងប្រើប្រាស់នៅគ្រោងឆ្អឹង CMP platform ដូចគ្នានឹងរថយន្ត Peugeot 208, Opel Corsa និង Citroen C3 នាពេលខាងមុខ ដោយគ្រោងឆ្អឹងនេះអាចបត់បែនខ្ពស់ហើយត្រូវគ្នាទៅនឹងរថយន្តចំហេះក្នុង និងរថយន្តអគ្គិសនីផងដែរ។
ក្នុងនោះ លោកFiat Oliver François បាននិយាយថា ៥០០ និង Panda គឺជា iCons ពីររបស់ក្រុមហ៊ុន ហើយការរចនារថយន្តទសវត្សរ៍ទី ៨០ មិនត្រឹមតែក្នុងផ្នែកនៃការរចនាប៉ុណ្ណោះទេ វារួមបញ្ចូលទាំងភាពសាមញ្ញផងដែរ ហើយគំរូដែលបានយកលំនាំតាម Centoventi 2019 នឹងជំរុញឲ្យមានការផលិតយ៉ាងហោចណាស់ពីរបីគ្រឿងនាខាងមុខ។
ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Fiat បញ្ជាក់ការផ្តោតការយកចិត្តទុកដាក់ជាថ្មីនៃរថយន្តអគ្គិសនីខ្នាតតូច ដោយក្រុមហ៊ុនផលិតមិនចាប់អារម្មណ៍លើរថយន្តខ្នាតធំនោះទេ។ នេះគឺជាចំណែកទីផ្សារដ៏ល្អមួយក្រោមក្រុមហ៊ុន Stellaantis ដើម្បីផលិតរថយន្តធំជាងមុន។
គួរឲ្យដឹងថា នៅក្នុងទ្វីបអឺរ៉ុប ក្រុមហ៊ុន Fiat នឹងមានការភ្នាល់យ៉ាងខ្លាំងលើរថយន្តអគ្គិសនី ដោយចាប់ផ្តើមដាក់បង្ហាញរថយន្តអគ្គិសនីសុទ្ធគ្រប់ម៉ូដែលថ្មីនៅក្នុងត្រកូលរបស់ខ្លួន មុនពេលបញ្ឈប់ម៉ាស៊ីនចំហេះខាងក្នុង។ ទន្ទឹមនឹងនេះ Fiat គ្រោងនឹងលក់រថយន្តអគ្គិសនី របស់ខ្លួនចន្លោះឆ្នាំ ២០២៥ និង ២០៣០ ប៉ុណ្ណោះ នឹងអាចកើតឡើងនៅឆ្នាំ ២០២៧ ហើយក្រុមហ៊ុន Fiat មានគោលបំណងក្លាយជាម៉ាកយីហោដែលមានតម្លៃសមរម្យសម្រាប់រថយន្តអគ្គិសនីផងដែរ៕