ក្រុមហ៊ុន Cadillac បានប្រកាសចេញរថយន្ត CT5-V Blackwing ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី ហៅថា 120th Anniversary Edition ហើយបានដាក់លក់ដេញថ្លៃមួយគ្រឿងដំបូង បានតម្លៃរហូតដល់ទៅ ២៥០ ០០០ដុល្លារឯណោះ។
គួរឲ្យដឹងថា រថយន្ត Cadillac CT5-V Blackwing 120th Ann Edition ឆ្នាំ២០២៣ នេះ នឹងត្រូវផលិតក្នុងចំនួនមានកំណត់ ត្រឹមតែ ១២០គ្រឿងប៉ុណ្ណោះ។
រថយន្តនេះមិនសូវមានភាពខុសប្លែកពីម៉ូដែល CT5-V Blackwing ប៉ុន្មានទេ ហើយមានបំពាក់ម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 មានកម្លាំង ៦៦៨សេះ និងកម្លាំងរមួល ៨៩៣ញ៉ូតុនម៉ែត្រ។ វាអត់រត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៧វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣២២គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
ក្រៅពីនោះ Cadillac CT5-V Blackwing មានបំពាក់មុខងារ electronic limited slip rear differential និង ប្រព័ន្ធបូម sport-tuned suspension ជាមួយមុខងារ Magnetic Ride Control ព្រមទាំងបន្ថែម shock tower brace, ប្រព័ន្ធហ្វ្រាំង high-performance braking system និងកាងកាត់ខ្យល់ខាងមុខ, កាងកាត់ខ្យល់ចំហៀងលៀន និង កាងកន្ទុយត្រីខាងក្រោយ ទៀតផង។
យ៉ាងណាមិញ តម្លៃនៃរថយន្ត Cadillac CT5-V Blackwing 120th Ann Edition ឆ្នាំ២០២៣ ខាងលើ គឺជាតម្លៃលក់ដេញថ្លៃប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ចាក់ឡើយថា តើតម្លៃធម្មតារបស់វាប៉ុន្មាននោះទេ៕