រថយន្តអគ្គិសនី BMW i4 មានកម្លាំងជាង ៥០០សេះ អាចសាកភ្លើងបាន ៨០% ត្រឹម៣៥នាទី

រថយន្តអគ្គិសនី BMW i4 នៅសល់ពេលប៉ុន្មានឆ្នាំទៀត ទម្រាំឈានដល់ការផលិតលក់ជាផ្លូវការ ប៉ុន្តែក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះ មិនអាចទ្រាំបានឡើយ ក្នុងការបង្ហាញលក្ខណៈពិសេសរបស់វា។

យោងតាម BMW រថយន្តអគ្គិសនី i4 នឹងមានការរចនាបែបស្ព័រ ហើយប្រណីត គុណភាព Premium តែម្តង ព្រមទាំងមានកាប៊ីនធំទូលាយទៀតផង។ វាបំពាក់បច្ចេកវិទ្យា eDrive ជំនាន់ទី៥ ដែល BMW អះអាងថា វានឹងបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង ៥២៣សេះ ខណៈកម្លាំងប៉ុណ្ណេះស្មើនឹងម៉ាស៊ីនទំហំ ៨ស៊ីឡាំងទៅហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត រថយន្ត BMW i4 នឹងអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៤វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ រឹតតែពិសេស វាបំពាក់កញ្ចក់អាគុយកម្លាំង ៨០គីឡូវ៉ាត់ម៉ោង អនុញ្ញាតឱ្យវាអាចធ្វើដំណើរបានចម្ងាយ ៦០០គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង។

មិនតែប៉ុណ្ណោះ ខ្សែសាកកម្លាំង ១៥០គីឡូវ៉ាត់ នឹងអាចសាកភ្លើងបាន ៨០% ក្នុងពេលត្រឹមតែ ៣៥នាទីប៉ុណ្ណោះ ឬ ១០០គីឡូម៉ែត្រក្នុងពេល ៦នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម