[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru របស់ប្រទេសជប៉ុនមានគោលបំណងចង់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក ហើយកំណត់គោលដៅប្រតិបត្តិការដែលនឹងចាប់ផ្តើមពីចុងឆ្នាំ ២០២០ជាងនេះទៅ។ នេះបើយោងតាមសារព័ត៌មាន Nikkei business daily ។
ក្រុមហ៊ុនផលិតរថយន្ត Subaru របស់ជប៉ុនបានរំពឹងថាខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៧៧១ លានដុល្លារអាមេរិកដើម្បីបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនី រួមទាំងរោងចក្រផ្សេងទៀតផងដែរ។ បន្ថែមពីនេះក្រុមហ៊ុន Subaru បានកំណត់គោលដៅសម្រាប់រថយន្តអគ្គិសនី និង Hybrid ដើម្បីបង្កើននៃការលក់រថយន្តនៅលក់ទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ឱ្យបានចំនួនច្រើនជាង ៤០ % ។
គួររំលឹកថាដែរថាកាលពីខែវិច្ឆិកា កន្លងទៅនេះក្រុមហ៊ុន Subaru បានធ្វើការដាក់បង្ហាញនូវរថយន្ត Solterra ដែលជាប្រភេទទ្បានអគ្គិសនីដំបូងគេរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយនឹង Toyota ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ៕