[ទីផ្សរបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញនៅរូបភាព Teaser ដំបូងរបស់រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ថ្មី នៅសហរដ្ឋអាមេរិក ដោយបានបង្ហាញពីការរចនាដ៏ប្រណីតមុនពេលត្រូវបានដាក់បង្ហាញជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២២ ។
បន្ទាប់ពីមានការបែកធ្លាយរូបភាពនៃរថយន្ត Honda CR-V ជំនាន់ទី ៦ របស់ចិនស៊េរីថ្មីមុននេះ ក្រុមហ៊ុន Honda នៅសហរដ្ឋអាមេរិកបានបញ្ចេញរូបភាព Teaser ពិតនៃរថយន្ត CR-V ថ្មី ដែលបង្ហាញពីព័ត៌មានលម្អិត ផ្នែកខាងមុខ និងខាងក្រោយ ជាមួយឡូហ្គោ “HYBRID” សម្រាប់ទីផ្សារអាមេរិកខាងជើងផងដែរ។ ក្នុងនោះ Honda មិនបានបង្ហាញព័ត៌មានលម្អិតណាមួយឡើយអំពីរថយន្តនេះចេញមកគ្រាន់តែបញ្ជាក់ថាគ្រោងនឹងចេញនៅរដូវក្ដៅដែលត្រូវនឹងអំឡុងខែមិថុនាដល់ខែកញ្ញា។
តាមរូបភាព គេអាចមើលឃើញថា All-new Honda CR-V ថ្មី រក្សានៅគំនិតរចនា Solid Wing Face តែមួយគត់របស់ Honda ជាមួយនឹងប៉ាណាមុខពណ៌ខ្មៅដ៏ធំអបជាមួយនឹងចង្កៀងមុខ LED រាងស្លីម ជាមួយនឹងកាងខាងមុខដែលស្រដៀងនៃ HR-V នាពេលបច្ចុប្បន្ន និងចង្កៀងខាងក្រោយនៅតែត្រូវបានរចនាឡើងជារាងអក្សរ L ប៉ុន្តែបន្ថែមក្បាច់ដើម្បីមើលទៅទំនើបជាងម៉ូដែលដើម។
រីឯផ្នែកម៉ាស៊ីនវិញ រថយន្ត Honda CR-V ស៊េរី ២០២៣ ថ្មីនៅអាមេរិកខាងជើងនឹងត្រូវដាក់លក់លើទីផ្សារជាមួយនឹងម៉ាស៊ីន Hybrid។ ខណៈពេលដែលព័ត៌មាននៃម៉ូដែលរបស់ចិនដែលបានលេចធ្លាយពីមុនបង្ហាញថាវានឹងមានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbo-4 ផលិតកម្លាំងបាន ១៩០ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមនឹងត្រូវរង់ចាំបន្ទាប់ពីការបើកដំណើរការម្តងទៀត៕