[បរទេស] រថយន្តអគ្គិសនី KIA EV6 ប្រភេទ Crossover បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP។ ក្នុងនោះ បានប្រកាសលទ្ធផលនៃការធ្វើតេស្តសុវត្ថិភាពជុំទី ៣ របស់ខ្លួនសម្រាប់ឆ្នាំ ២០២២ ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
គួរឲ្យដឹងថា រថយន្តអគ្គិសនី KIA EV6 ប្រភេទ Crossover ត្រូវបានផលិតឡើងលើគ្រោងឆ្អឹង E-GMP platform និងបានឈ្នះពានរង្វាន់ជាច្រើន ហើយពួកគេក៏បានឈ្នះពានរង្វាន់ European Car of the Year 2022 ផងដែរ។ ថ្មីៗនេះ វាបានឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាពកម្រិតផ្កាយ ៥ យ៉ាងម៉ត់ចត់នៅអឺរ៉ុប ឬ Euro NCAP ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី KIA EV6 បានទទួលពិន្ទុទៅលើការ
- ការពារអ្នកដំណើរពេញវ័យចំនួន ៩០ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៦ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៧ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៦៤ភាគរយ
រថយន្តអគ្គិសនី Kia EV6 ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពជាមូលដ្ឋានដូចជា Lane Following Assist, Safe Exit Assist, Remote Smart Parking Assist និង Highway Driving Assist 2. Adaptive Cruise Control និង Smart Regenerative Braking ត្រូវបានរួមបញ្ចូលផងដែរ៕