Toyota និង Maruti Suzuki បានសហការគ្នាក្នុងការផលិតរថយន្ត Toyota Hyryder ប្រភេទ SUV ថ្មី នៅក្នុងប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota និង Maruti Suzuki បានសហការគ្នាក្នុងការផលិតរថយន្ត Toyota Hyryder ប្រភេទ SUV ដែលជាគូប្រជែងជាមួយរថយន្ត​ Hyundai Creta ជាមួយផែនការនៃការបង្ហាញខ្លួនជាផ្លូវនៅថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ ២០២២ នៅទីផ្សារប្រទេសឥណ្ឌា។

រថយន្ត Toyota Hyryder មានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា low-lying grille ចង្កៀងមុខមានរាងស្លីមអូសកាត់ភ្ជាប់ជាមួយឡូហ្គោនៅចំកណ្តាល អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ខណៈពេលការ​រចនា​ផ្នែក​ចំហៀង និង​ខាង​ក្រោយ​របស់​រថយន្ត​មិនបានបង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Toyota Hyryder នឹងក្លាយជាផលិតផលទី ៣ ដែលលក់ក្រោមភាពជាដៃគូ Suzuki-Toyota ក្នុងប្រទេសឥណ្ឌា ដោយត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B platform របស់ Toyota ។ រថយន្តនេះបំពាក់ដោយថាសកង់ទំហំ ១៧ អ៊ីញ កៅអីអ្នកបើកបរអាចលៃតម្រូវតាមអគ្គិសនី កន្លែងសាកថ្មឥតខ្សែ អេក្រង់បង្ហាញលើកញ្ចក់ HUD ដំបូលកញ្ចក់ sunroof និងកាំមេរ៉ា ៣៦០ដឺក្រេ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្ររួមបញ្ចូលគ្នានូវប្រព័ន្ធកូនកាត់ hybrid មាន​កម្លាំង ​១០៣​សេះ ភ្ជាប់មកជាមួយប្រអប់លេខដៃ ឬអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម