ទណ្ឌកម្មអន្តរជាតិ ធ្វើឲ្យឡានរុស្ស៊ីតម្លៃជាង ១ម៉ឺនដុល្លារ ទើបចេញថ្មី ក្លាយជាឡានបុរាណ

ទណ្ឌកម្ម​ដែល​បាន​ដាក់​ប្រឆាំង​នឹង​រុស្ស៊ី​បន្ទាប់​ពី​ការ​លុកលុយទៅលើ​ប្រទេស​អ៊ុយក្រែន​ បានធ្វើឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​រថយន្ត​យ៉ាង​ខ្លាំង។ ទាំងអតិថិជន និង ក្រុមហ៊ុនរថយន្ត កំពុងរងផលប៉ះពាល់ដោយការលំបាកក្នុងការនាំចូលគ្រឿងបន្លាស់មករុស្ស៊ី។

ភាពខ្វះខាតនៃគ្រឿងបន្លាស់ បានបង្ខំ Lada ដែលជាក្រុមហ៊ុនផលិតរថយន្តរុស្ស៊ីនេះ បញ្ចេញរថយន្ត Lada Granta Classic ស៊េរីថ្មី ដែលត្រូវ​បាន​រចនា​ឡើង​ដោយ​ប្រើ​តែ​គ្រឿងបន្លាស់ផលិត​ក្នុង​ស្រុក​ ឬ​ដោយ​សម្ព័ន្ធមិត្ត​របស់​ខ្លួនប៉ុណ្ណោះ ខណៈរថយន្ត​ទទេ​នេះ​មាន​តម្លៃ​ត្រឹមតែ ១៣ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ អតិថិជននៃរថយន្ត Lada Granta Classic ឆ្នាំ២០២២ ខាងលើ នឹងមិនទទួលបានមុខងារសុវត្ថិភាពមួយចំនួន ដូចជា ប្រព័ន្ធហ្វ្រាំង ABS, ពោងសុវត្ថិភាពផ្នែកចំហៀង និង ប្រព័ន្ធម៉ាស៊ីនត្រជាក់។

យ៉ាងណាមិញ រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៩០សេះ ដែលមិនស្របតាមស្តង់ដារការបំភាយឧស្ម័ននៅអឺរ៉ុបបច្ចុប្បន្នឡើយ។ តាមពិតទៅ វាអាចស្របតាមស្តង់ដារការបំភាយឧស្ម័ន ត្រឹមឆ្នាំ ១៩៩៦ ប៉ុណ្ណោះ ដែលពិតជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន សម្រាប់រថយន្តដែលបានចេញលក់ដំបូងក្នុងឆ្នាំ២០១១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម