ត្រៀមៗ ឡាន SUV ដំបូងរបស់ Ferrari នឹងប្រកាសចេញនៅខែកញ្ញា

[ទីផ្សារបរទេស] រំលឹកទៅកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន Ferrari បានប្រកាសអំពីរថយន្ត SUV ដំបូងរបស់ខ្លួនដែលនឹង​មាន​ឈ្មោះថា Purosangue ហើយរយៈពេលជិតបួនឆ្នាំ​ក្រោយ រថយន្តនេះនៅមិនទាន់បង្ហាញវត្តមានជាផ្លូវការ​នៅ​ឡើយ។

យ៉ាងណា ការរង់ចាំអាចនឹងត្រូវបញ្ចប់ ព្រោះថានៅខែកញ្ញាខាងមុខនេះ Ferrari នឹងប្រកាសចេញរថយន្ត SUV ដំបូង​របស់​ខ្លួន​ដែល​មាន​បំពាក់ម៉ាស៊ីន​មហា​កម្លាំង ១២ស៊ីឡាំង។ ដំណឹងនៃការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធី Capital Markets Day របស់​ក្រុមហ៊ុន ដោយក្នុងកម្មវិធីនេះក៏មានប្រកាសដំណឹងសំខាន់ផ្សេងទៀតដែរ។

រូបភាព Teaser

បន្ថែមពីនេះដែរ Ferrari នឹងធ្វើការកំណត់ចំនួនលក់​រថយន្ត SUV ដំបូងនេះ ដោយ​កំណត់ឲ្យស្ថិតនៅ​ត្រឹមក្រោម ២០% ប៉ុណ្ណោះ​ក្នុង​ចំនួន​លក់រថយន្តជាប្រចាំឆ្នាំ។ ដោយឡែករថយន្ត Icona និងរថយន្តមហាកម្លាំងថ្មី កាន់តែកំណត់ចំនួន​លក់​តិច​ជាង​នេះ ដើម្បីធ្វើ​ឲ្យរថយន្តទាំងនេះមានភាពពិសេស និងមិនមែនចេះតែអាចទិញបាននោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមឆ្នាំ២០២៦ ៦០%នៃរថយន្តរបស់ Ferrari នឹងមានជាប្រភេទ Hybrid រួមជាមួយអគ្គិសនីសុទ្ធ ដោយសេសសល់​ ៤០% នឹង​ជា​រថយន្តប្រើ​ប្រាស់​ម៉ាស៊ីន​សាំង។ និយាយអំពីម៉ាស៊ីននេះ Ferrari នៅមិនទាន់និយាយអំពីកម្លាំងរបស់រថយន្ត Purosangue នោះ​ទេ ប៉ុន្តែម៉ាស៊ីន ១២ស៊ីឡាំង ដែលប្រើលើ​រថយន្ត 812 Competizione អាចផលិតកម្លាំងបាន ៨៣០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម