[ទីផ្សារបរទេស] រថយន្ត BMW i3 មួយគ្រឿងចុងក្រោយគេបង្អស់ បានរំកិលខ្លួនចេញពីរោងចក្ររបស់ BMW នៅប្រទេសអាល្លឺម៉ង់ ដោយវាគឺជារថយន្តទី២៥ម៉ឺនគ្រឿង ហើយក៏ជាចុងបញ្ចប់នៃ BMW i3 ទាំងស្រុងផងដែរ។
ត្បិតថានៅសហរដ្ឋអាមេរិក រថយន្តនេះមិនសូវជោគជ័យខ្លាំង ប៉ុន្តែ BMW បាននិយាយថា BMW i3 គឺជារថយន្តអគ្គិសនីខ្នាតតូចដែលជោគជ័យជាងគេក្នុងលោក។ BMW i3 បានដាក់លក់ក្នុងប្រទេសជាង៧០ ហើយវាគឺជារថយន្តដែលជួយសាងប្រជាប្រិយភាពសម្រាប់រថយន្តអគ្គិសនី BMW ផងដែរ។
ដើម្បីបញ្ជាក់ពីការបញ្ចប់ជីវិត i3 នេះ BMW បានបញ្ចេញនូវម៉ូដែលពិសេសឈ្មោះថា HomeRun Edition ដែលមានកំណត់ថាផលិតត្រឹម១០គ្រឿងប៉ុណ្ណោះ ហើយរថយន្តទាំងអស់មានប្រើប្រាស់ពណ៌ឈ្មោះថា Frozen ដូចៗគ្នា។
មុនការបញ្ចប់ជីវិត BMW i3 នេះដែរ BMW បានប្រកាសចេញរថយន្តអគ្គិសនីថ្មីៗជាហូហែរ រួមមាន BMW iX, BMW i4, BMW i7 និង BMW iX3 ជាដើម ដើម្បីវាយលុកទីផ្សាររថយន្តអគ្គិសនីដែលកំពុងតែកើនឡើងប្រជាប្រិយភាពខ្លាំង៕