Lexus ES ២០២៣ បំពាក់ប្រព័ន្ធអេក្រង់កំសាន្តថ្មី បច្ចេកវិទ្យាកាន់តែទំនើបៗ សម្រាប់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការប្រកាសពីការអាប់ដេតជាបន្តបន្ទាប់សម្រាប់ម៉ូដេល ES ប្រភេទ sedan នៅអឺរ៉ុប រួមទាំងព័ត៌មានកម្សាន្តថ្មីៗ លក្ខណៈពិសេសបច្ចេកវិទ្យាជាច្រើន និងម៉ូឌែល F Sport Design ថ្មី។

Lexus ES ជំនាន់ទីប្រាំមួយត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០១៨ និងទទួលបានការកែមុខមាត់នៅឆ្នាំ ២០២១។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរតាំងពីលើផ្នែកបច្ចេកវិទ្យា ដោយ Lexus បានដាក់ចេញនៅប្រព័ន្ធអេក្រង់កំសាន្តចុងក្រោយបំផុតរបស់ខ្លួននៅក្នុងម៉ូដែលដូចជា RX, NX និង UX ។ ដូច្នេះ ES អ៊ឺរ៉ុបទទួលបានអត្ថប្រយោជន៍ពីទិន្នន័យលឿនជាងមុន ដែលងាយស្រួលប្រើ និងមានមុខងារជាច្រើនទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ Lexus មិន​បាន​បង្ហាញ​ពី​ទំហំ​អេក្រង់​កំសាន្ត touchscreen ថ្មីនេះ​ទេ ប៉ុន្តែ​វា​ទំនង​ជា​មាន​ទំហំ ១២,៣ អ៊ីញ ដូច​នឹង​ម៉ូដែល​ផ្សេង​ទៀត​ក្នុង​ត្រកូល​របស់​ខ្លួន។ ប្រព័ន្ធនេះនាំមកនូវការភ្ជាប់ Apple CarPlay ឥតខ្សែ ខណៈ Android Auto នៅតែទាមទារការតភ្ជាប់ខ្សែ។ វាក៏មានប្រព័ន្ធ cloud-based navigation ដែលបង្ហាញព័ត៌មានបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែងអំពីចរាចរណ៍ តម្លៃប្រេងឥន្ធនៈ និងកន្លែងចតរថយន្ត។ ប្រព័ន្ធសម្គាល់សំឡេងក៏ត្រូវបានកែលម្អផងដែរ ដែលអាចប្រើបានជាមួយភាសាអឺរ៉ុបចំនួន ១៩ ផ្សេងៗគ្នា។

ក្នុងនោះ DCM1 នៅលើម៉ូដែល ES អាចភ្ជាប់បណ្តាញទូរស័ព្ទចល័ត និងអ៊ីនធឺណិត ក៏ដូចជារួមបញ្ចូលមុខងារ e-Care ដែលត្រួតពិនិត្យរថយន្ត 24/7 និងជូនដំណឹងដល់ម្ចាស់នៅពេលដែលត្រូវការសេវាកម្ម។

គួរបញ្ជាក់ផងដែរ មិនមានការផ្លាស់ប្តូរផ្នែកខាងក្រៅចំពោះ ES ទេ ចាប់តាំងពីម៉ូដែលនេះត្រូវបានកែមុខមាត់ថ្មីអនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Lexus កំពុងផ្តល់ជូននៅការរចនាម៉ូដ F Sport ដែលត្រូវបានសម្គាល់ដោយថាសកង់ស្ព័រទំហំ ១៩ អ៊ីញពណ៌ខ្មៅ និងឡូហ្គោ F Sport Design នៅលើកញ្ចក់ខាងមុខ។

ក្នុងនោះការផលិតរថយន្ត Lexus ES ស៊េរីឆ្នាំ ២០២៣ នៅអឺរ៉ុប នឹងចាប់ផ្តើមនៅក្នុងខែសីហា ជាមួយនឹងការចែកចាយដំបូងដែលគ្រោងនឹងដាក់លក់នៅខែតុលា៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម