លោក Elon Musk បានប្រាប់ឲ្យដឹងតាមរយៈគណនី Twitter របស់ខ្លួនថាចំនួនអ្នកកុម្ម៉ង់ទិញរថយន្ត Tesla Cybertruck បានឡើងដល់ចំនួន ២៥០ ០០០ គ្រឿង ក្នុងរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា។
មើលទៅចំនួនកុម្ម៉ង់ទិញថ្មីនៅតែមានការកើនឡើងខ្ពស់ ដោយក្នុងរយៈពេល ៣ ថ្ងៃ វាអាចទទួលបានការកុម្ម៉ង់ទិញ ២០០ ០០០ គ្រឿង។ បើគិតគូរមើលទៅចំនួនលក់រថយន្ត Cybertruck ចំនួន ២៥ ម៉ឺនគ្រឿង អាចឲ្យក្រុមហ៊ុន Tesla រកចំណូលបានជាង ១៤ ពាន់លានដុល្លារ។
Cybertruck មានជម្រើសចំនួន ៣ គឺ ៖
- Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
- Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
- Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ៕