ម៉ូដែលពិសេស Suzuki Swift GL PLUS លេងខ្លួនកាន់តែស្ព័រ ជាមួយតម្លៃតែ ១ម៉ឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញនៅម៉ូដែលម៉ូពិសេស Suzuki Swift GL PLUS Limitless Edition ជាមួយនឹងគ្រឿងស្ព័រមួយជុំរថយន្ត ផ្តោតលើអតិថិជនដែលចង់ប្ដូរតាមបំណងតាមស្ទីលផ្ទាល់ខ្លួន ជាមួយនឹងតម្លៃលក់ ១៥ ៨១៧ ដុល្លារ ។

Suzuki Swift GL Plus Special Edition Limitless Edition ដែលបង្ហាញក្នុងរូបភាពគឺជាតួខ្លួនពណ៌ខៀវ (Speedy Blue Metallic) និងពណ៌ស (Star Pure White Pearl) តុបតែងដោយស្ទីគ័រ GL PLUS ភ្ជាប់មកជាមួយឈុតតួខ្លួនថ្មី ការរចនាកាងថ្មី នឹងកាង spoiler ខាងក្រោយ អង់តែនព្រុយត្រីឆ្លាម និងថាសកង់ទំហំ ១៥ អ៊ីញពណ៌។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រឿងបរិក្ខាស្តង់ដាររបស់ Suzuki Swift GL Plus Limited Edition រួមមានចង្កៀងមុខប្រភេទ halogen multi-reflector អំពូលបំភ្លឺពេល LED អមនៅកាងខាងមុខ កញ្ចក់ចំហៀងក្តោបអូតូ ថាសកង់ទំហំ ១៥ អ៊ីញ។  កាប៊ីនត្រូវបានបំពាក់ដោយដៃចង្កូតពហុមុខងារ D-Shape អាចលៃតម្រូវបាន ៤ ទិសដៅ ប្រព័ន្ធបើកទ្វារឆ្លាតវៃជាមួយនឹងប្រព័ន្ធ Keyless push start កៅអីអ្នកបើកបរអាចលៃតម្រូវកម្ពស់បាន ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ម៉ាស៊ីនចាក់វិទ្យុ CD/MP3 ជាមួយ បណ្តាញតភ្ជាប់ USB/AUX និងឧបករណ៍បំពងសម្លេងចំនួន ២ចំនុច។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Dualjet 4 ស៊ីឡាំងដែលផលិតកម្លាំងបាន ៨៣ សេះ កម្លាំងរមួល ១០៨​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ជាមួយកម្រិតស៊ីប្រេងជាមធ្យម ២៣គីឡូម៉ែត្រ/លីត្រ៕

ខណៈពេលដែលប្រព័ន្ធសុវត្ថិភាពស្ដង់ដាររបស់ GL PLUS Limitless Edition រួមមាន ការគ្រប់គ្រងលំនឹងពេលបើកបរ (Stability Control), ការត្រួតពិនិត្យការអូសទាញ (Traction Control), ជំនួយពេលឡើងចំណោត (Hill Start Assist), ប្រព័ន្ធចាក់សោរហ្វ្រាំង (Anti-lock Braking System) និងពោងសុវត្ថិភាពខាងមុខចនួន២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម