Toyota Yaris Ativ ឆ្នាំ២០២០ ចេញថ្មី ស៊ីសាំងកាន់តែតិចជាងមុន

ក្រុមហ៊ុន Toyota Motor Thailand បានអាប់ដេតផ្នែកមេកានិចដល់រថយន្ត Yaris Ativ ស៊េរីឆ្នាំ២០២០ ដើម្បីឲ្យស័ក្កសមនឹងឈ្មោះរថយន្តបែបសន្សំសំចៃ។

ឥឡូវនេះ រថយន្ត Yaris Ativ ថ្មី ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៩២សេះ ដំណើរការជាមួយប្រអប់លេខអូតូ CVT ព្រមជាមួយមុខងារ Automatic Stop/Go មានកម្រិតស៊ីសាំង ២៣,៣គីឡូម៉ែត្រក្នុងមួយលីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Yaris Ativ ស៊េរីមុន ដែលមានកម្លាំងតិចជាងត្រឹម ៨៦សេះ មានកម្រិតស៊ីសាំង ២០គីឡូម៉ែត្រក្នុងមួយលីត្រ។

រថយន្តខ្នាតតូចលក្ខណៈគ្រួសារនេះមានតម្លៃខ្ទង់ ២០ ៤០០ដុល្លារសម្រាប់ម៉ូដែល High, ១៩ ៧០០ដុល្លារសម្រាប់ម៉ូដែល Mid និង ១៨ ១០០ដុល្លារសម្រាប់ម៉ូដែល Entry នៅលើទីផ្សារប្រទេសថៃ។ វាជាគូប្រជែងនឹងរថយន្ត Mazda 2, Mitsubishi Attrage, Honda City និង Nissan Almera ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម