ឃើញថ្លៃថែទាំឡានតម្លៃខ្ទង់លានដុល្លារ ចង់ធ្លាក់ភ្នែក

លោក Manny Khoshbin ដែល​ជា​អ្នក​ប្រមូល​ទិញ​រថយន្ត​មាន​តម្លៃ​ម្នាក់​ បាន​បង្ហាញ​អំពី​ថ្លៃ​ចំណាយ​លើ​ការ​ជួសជុល​រថយន្ត Bugatti Veyron ដែល​ជា​រថយន្ត​​ផលិត​មាន​កំណត់​និង​មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ​ឯណោះ។

លោក Manny ដែល​មាន​រថយន្ត​ Bugatti Veyron ចំនួន​ពីរ​គ្រឿង​ក្នុង​ឃ្លាំង​រថយន្ត​របស់​ខ្លួន​នោះ​ បាន​​ប្រាប់​អំពី​ថ្លៃ​ចំណាយ​​សំខាន់ៗ​លើ​ការ​ថែទាំ​រថយន្ត​នេះ​ដែល​មាន​ដូច​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ​ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​​ដែល​តម្រូវ​ឲ្យ​ប្ដូរ​មួយ​ឆ្នាំ​ម្ដង អស់ ២៥ ០០០ ដុល្លារ​
  • ការ​ប្ដូរ​កង់​ដែល​ Bugatti ណែនាំ​ឲ្យ​ប្ដូរ​រៀង​រាល់ ២ ទៅ ៣ ឆ្នាំ ម្ដង​ អស់​​សរុប ៣៨ ០០០ ដុល្លារ
  • ការ​ប្ដូរ​យ៉ាន់​ដែល​តម្រូវ​ឲ្យ​ប្ដូរ​រាល់​ពេល​ជិះ​បាន ១៦ ម៉ឺន​គីឡូម៉ែត្រ ត្រូវ​ចំណាយ​អស់ ៥០ ០០០ ដុល្លារ

សរុប​ទៅ​ការ​ចំណាយ​លើ​ការ​ថែ​ទាំ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ការ​ប្រើ​រថយន្ត​នេះ​គឺ​អស់​ដល់​ខ្ទង់ ១០ ម៉ឺន​ដុល្លារ​ឯណោះ។ យ៉ាងណាក្ដី​ការ​ចំណាយ​​ខ្ទង់​ប៉ុណ្ណេះ មិន​ច្រើន​សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​ទិញ​រថយន្ត​តម្លៃ​ខ្ទង់​លាន​ដុល្លារ​ជិះ​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម