[ទីផ្សារបរទេស] អតិថិជន Tesla Cybertruck នៅទីផ្សារប្រទេសអូស្ត្រាលី អាចដាក់ពាក្យសុំការបង្វិលប្រាក់កក់ត្រឡប់មកវិញ ក្រោយពីរថយន្តភីកអាប់អគ្គិសនីនេះត្រូវបានដកចេញពីវិបសាយអូស្ត្រាលីកាលពីពីរខែមុន។
តាមពិតអតិថិជនអាចស្នើសុំប្រាក់កក់មកវិញ តាំងពីពេលដែលការកុម្ម៉ង់បានបើកទទួលកាលពីឆ្នាំ២០១៩ ប៉ុន្តែការដកចេញប៊ូតុងសម្រាប់បញ្ជាទិញរថយន្ត Tesla Cybertruck ចេញពីវិបសាយគឺជាសញ្ញាបញ្ជាក់ច្បាស់ថារថយន្តនេះនឹងមិនមានលក់លើប្រទេសអូស្ត្រាលីឡើយ។
រថយន្ត Tesla Cybertruck អាចកុម្ម៉ង់ទិញតាមរយៈវិបសាយ Tesla នៅអូស្ត្រាលីកាលពីចុងឆ្នាំ២០១៩ រយៈពេលជិតមួយខែក្រោយពីរថយន្តនេះបានបង្ហាញមុខលើទីផ្សារអាមេរិក ដោយតម្រូវឲ្យកក់ប្រាក់ចំនួន ១៥០ដុល្លារអូស្ត្រាលី ដែលស្មើនឹងប្រមាណ ១០៣ដុល្លារ៕