[ក្នុងស្រុក] ដោយបានសង្កេតឃើញថា មានប្រជាពលរដ្ឋបានធ្វើការប្រតិកម្មនៅតាមបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងឯកសារដែលត្រូវបានភ្ជាប់តាមខ្លួននៅពេលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់។ ថ្ងៃនេះផងដែរ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ក្រសួងសាធារណការ និងដឹកជញ្ចូនបានធ្វើការជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងសូមធ្វើកាណែនាំដល់អ្នកបើកបរយានជំនិះធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ទាំងអស់ត្រូវភ្ជាប់នូវឯកសារសំខាន់ៗនៅពេលធ្វើដំណើរដូចជា
- បណ្ណបើកបរយានយន្ត តម្រូវឲ្យប្រើប្រាស់ឯកសារច្បាប់ដើម។
- បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះមិនមាន QR Code តម្រូវឲ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចំលងនោះទើបអាចប្រើប្រាស់ជាផ្លូវការបាន។
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លងបាន។
- ចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ចូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនៅលិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ចូន អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។
ដូច្នេះដើម្បីជ្រាប់កាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖