Volkswagen ជះលុយ ៤ពាន់លានដុល្លារ ទិញបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់អ៊ីស្រាអែល

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen នឹងទិញយកនូវ Software និង Hardware បើកបរ​ស្វ័យ​ប្រវត្តិ​ពី​ក្រុមហ៊ុន​អ៊ីស្រាអែល Innoviz Technologies ក្នុងទំហំទឹកប្រាក់រហូតដល់ ៤ពាន់​លាន​ដុល្លារ។

ការជួញដូរបានធ្វើឡើងរវាងក្រុមហ៊ុនបច្ចេកវិទ្យា CARIAD របស់ Volkswagen ផ្ទាល់ ដែល​ក្នុង​នោះ​រួម​បញ្ចូល​គ្រឿង​បរិក្ខារ​ដូច​ជា​ Sensor LIDAR ដែលប្រើប្រាស់ឡាស៊ែជាគោល ដោយ Volkswagen Group នឹងប្រើប្រាស់​វាដើម្បីធ្វើ​ឲ្យ​ប្រព័ន្ធ​ជំនួយ​អ្នកបើកបរ និងប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ខ្លួនកាន់តែទំនើបចាប់ពីឆ្នាំ២០២៥តទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការជួញដូរនេះបានធ្វើឲ្យក្រុមហ៊ុន Innoviz អាចកើនឡើងតម្លៃទីផ្សាររបស់ខ្លួនដល់ ៦,៦ពាន់​លាន​ដុល្លារ ខណៈដែល​មុន​ការ​ជួញ​ដូរ​នេះ​តម្លៃ​របស់​ក្រុមហ៊ុនមានប្រមាណ ៥០០លានដុល្លារប៉ុណ្ណោះ។

គួរដឹងថាកន្លងមកនេះក្រុមហ៊ុន CARIAD បានប្រកាសចាប់ដៃគូ​ជាមួយក្រុមហ៊ុនបច្ចេកទេសជាច្រើន រួមមាន​ក្រុមហ៊ុន Bosch, Qualcomm និង STMicroelectronics ជាដើម។ Volkswagen Group ផ្ទាល់​ក៏​បាន​បណ្ដាក់​ទុនជាទឹកប្រាក់ ២,៦ពាន់​លាន​ដុល្លារ ក្នុងក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងឈ្មោះថា Argo AI ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម