[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានប្រកាសចេញតម្លៃលក់របស់រថយន្ត Sportage ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV លើទីផ្សារសហរដ្ឋអាមេរិក ដែលមានលក់តម្លៃចាប់ពី ៣៨ ៤៩០ដុល្លារ ដែលតម្លៃនេះគឺធូរថ្លៃជាងរថយន្ត Toyota RAV4 Prime ចំនួន ១ ៨១០ដុល្លារ។
រថយន្ត PHEV នេះមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ១,៦លីត្រ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួនមួយ អមជាមួយអាគុយដែលមានចំណុះ ១៣,៨kWh។ ប្រព័ន្ធមួយនេះអាចផ្ដល់កម្លាំងសរុបបាន ២៦១សេះ ហើយអ្វីដែលពិសេសគឺរថយន្តនេះអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៥៤គីឡូម៉ែត្រ និងអាចសាកភ្លើងពេញក្នុងពេលប្រហែល ២ម៉ោង។
ចំពោះគ្រឿងបរិក្ខារវិញ ខុសគ្នាទៅតាមប្រភេទ Sportage PHEV X-Line AWD ដែលមានតម្លៃ ៣៨ ៤៩០ដុល្លារ និងប្រភេទ Sportage PHEV X-Line Prestige AWD ដែលមានតម្លៃ ៤២ ៩៩០ដុល្លារ។
សម្រាប់ប្រភេទថ្លៃជាងគេ មានបំពាក់អំពូលប្រភេទ LED Projection, អំពូលកាត់អ័ព្ទប្រភេទ LED, កញ្ចក់ខាងមុខអាចកម្ដៅខ្លួនឯង, មានកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, ចង្កូតស្បែកមានមុខងារកម្ដៅ, កៅអីអ្នកដំណើរអាចសារ៉េបាន៨បែប និងមានប្រព័ន្ធសំឡេង Harman Kardon ជាដើម។
ឯមុខងារសុវត្ថិភាពវិញក៏មានសម្បូរបែបណាស់ដែរ រួមមានមុខងារ Forward Collision Avoidance Assist system with junction turning support, Smart Cruise Control with Stop and Go, Highway Driving Assist, អេក្រង់មើលរូបភាពជុំវិញ, Parking Distance Warning – Forward, Parking Collision Avoidance – Reverse និង Remote Smart Parking Assist ផងដែរ៕