លុយចំណេញរបស់ Porsche កើនដល់ ៤១% ដោយសារឡាន 911

[ទីផ្សារបរទេស] Porsche បានចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ ដែលឃើញថាមានប្រាក់ចំណេញកើនឡើងរហូតដល់ ៤១% ឯណោះ។

ប្រាក់ចំណេញរបស់ Porsche បានកើនពីប្រមាណ ៣,៥៩ពាន់លានដុល្លារ ឡើងដល់ប្រមាណ ៥,០៥ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលពីការលក់បានកើនឡើងជិត ១៦% គឺកើនពីប្រមាណ ២៣,១២ពាន់លានដុល្លារ ឡើងដល់ប្រមាណ ២៦,៧៤ពាន់លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរចាប់អារម្មណ៍គឺថា Porsche អាចទទួលបានលទ្ធផលដ៏អស្ចារ្យនេះមិនមែនដោយសារការលក់រថយន្តបានច្រើនជាងមុននោះទេ ដោយការលក់បានកើនឡើងត្រឹម ២% ប៉ុណ្ណោះ ជាមួយចំនួនលក់សរុប ២២១ ៥១២គ្រឿង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២។

Porsche អះអាងថាការដែលអាចរកប្រាក់ចំណេញបានច្រើនជាងមុនពីការលក់រថយន្តមួយគ្រឿង និងការផ្លាស់ប្ដូរនៃអត្រាប្ដូរប្រាក់បានជួយដល់លទ្ធផលហិរញ្ញវត្ថុដ៏ខ្លាំងក្លារបស់ខ្លួន។ ក្នុងនោះដែរការលក់របស់រថយន្ត 911 ដែលជារថយន្តមានអត្រាចំណេញខ្ពស់ជាងគេរបស់ Porsche គឺបានកើនឡើង ៩% ជាមួយចំនួនសរុប ៣០ ៦១១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម