ការស្ទង់មតិជាមួយជនជាតិអូស្ត្រាលី ១៤ ៣៨៣ នាក់ ដែលធ្វើឡើងដោយ Down Under កាលពីថ្មីៗនេះ បានបង្ហាញថា Toyota គឺជាម៉ាករថយន្តដែលគេទុកចិត្តខ្លាំងជាងគេបំផុត។
តំណែងលេខពីរគឺបានទៅលើក្រុមហ៊ុន Mazda តាមពីក្រោយដោយ Honda, Subaru, Nissan, Hyundai, Tesla, Mercedes, Kia និង Ford។ សង្កេតឃើញថាម៉ាកនៅតំណែងកំពូលទាំង ៥ សុទ្ធសឹងជាម៉ាករបស់ជប៉ុន។
មួយទៀតការដែល Tesla នាំមុខ Mercedes, Kia និង Ford ក៏ជាលទ្ធផលគួរភ្ញាក់ផ្អើលមួយ មានន័យថាជនជាតិអូស្ត្រាលីទទួលស្គាល់លើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ ថាជាក្រុមហ៊ុនច្នៃប្រឌិតមួយ៕