Rivian ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសម្រាប់ក្រុមហ៊ុន Amazon និង Ford ទទួលបានការបណ្ដាក់ទុនច្រើនសន្ធឹក។ ក្រុមហ៊ុននេះប្រមូលបាន ១,៣ ពាន់លានដុល្លារ ពីក្រុមហ៊ុនបណ្ដាក់ទុនដែលដឹកនាំដោយលោក T. Rowe Price ដែលលោកជាម្ចាស់ភាគហ៊ុនមួយរូបរបស់ Tesla។
ការបណ្ដាក់ទុនចុងក្រោយនេះ ជាការបណ្ដាក់ទុនលើកទីបួននៅឆ្នាំ ២០១៩ នេះ ដែលធ្វើឲ្យទុនសរុបប្រមូលបានឆ្នាំនេះមានជិត ៣ ពាន់លានដុល្លារ។ ក្រៅពីការអភិវឌ្ឍរថយន្តរបស់ខ្លួន ក្រុមហ៊ុន Rivian ក៏នឹងជួយ Ford ក្នុងការអភិវឌ្ឍរថយន្តអគ្គិសនីថ្មី និងផលិតរថយន្តដឹកទំនិញអគ្គិសនីចំនួន ១០០ ០០០ គ្រឿងសម្រាប់ Amazon ផងដែរ។
Rivian ត្រូវបានគេមើលឃើញថាមានរថយន្តភីកអាប់អគ្គិសនី R1T ដែលជាគូប្រជែងធំមួយរបស់ Tesla Cybertruck។ ក្រុមហ៊ុនអះអាងថារថយន្តខ្លួនអាចជិះបានចម្ងាយដល់ប្រមាណ ៦៤៣ គីឡូម៉ែត្រសម្រាប់ការសាកបំពេញម្ដង៕