ចង់ទិញឡាន Bugatti មិនមែនកាន់លុយ ៣ លានដុល្លារចូលទិញបានភ្លាមទេ!

Bugatti Chiron ជា​រថយន្ត​កម្រ​មួយ​​​មាន​ផលិត​ត្រឹម​តែ​ ៥០០ គ្រឿង​ក្នុង​លោក ដោយ​បច្ចុប្បន្ន​នេះ​មាន​អ្នក​ទិញ​ជិះ​ជាង​ ២០០ គ្រឿង​រួច​មក​ហើយ។ ដំណើរ​ការ​ទិញ​រថយន្ត​តម្លៃ​ខ្ទង់​ ៣ លាន​ដុល្លារ​នេះ​ដែរ គឺ​មិន​មែន​សាមញ្ញ​ដូច​ការ​ទិញ​រថយន្ត​ធម្មតា​ មាន​លុយ​អាច​ទិញ​យក​មក​ជិះ​បាន​ភ្លាម​នោះ​ទេ។

ចង់​ទិញ​រថយន្ត​ Bugatti Chiron អតិថិជន​​ម្នាក់ៗ​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ដូច​ជា ៖

  • ត្រូវ​ទៅ​កាន់​ហាង​លក់​រថយន្ត​ Bugatti Chiron ដែល​មាន​ក្នុង​តំបន់

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ពេល​ចូល​ដល់​ក្នុង​ហាង​ត្រូវ​ជ្រើស​រើស​​​​ការ​រចនា​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា​រើស​ពណ៌​ខាង​ក្នុង និង ខាង​ក្រៅ​ជា​ដើម

  • ​ពេល​ជ្រើស​រើស​រួច​ហើយ​អតិថិជន​នឹង​​​ទទួល​បាន​ការ​អញ្ជើញ​ទៅ​ទស្សនា​នៅ​រោងចក្រ​ផលិត​រថយន្ត​ Bugatti Chiron ដោយ​ដៃ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង​​​

  • ​បន្ទាប់​ទៀត​ត្រូវ​ឆ្លង​កាត់​ការ​បើក​បរ​សាក​ល្បង​ ដែល​មាន​អ្នក​បើកបរ​ជំនាញ​ចាំ​បង្ហាញ​

  • ​​​បន្ទាប់​មក​ទៀត​អតិថិជន​របស់ Bugatti Chiron ត្រូវ​ធ្វើ​ការ​កក់​ប្រាក់​ ២០ ម៉ឺន​ផោន (ស្មើ​ប្រមាណ​ ២៦​ ម៉ឺន​ដុល្លារ) ជា​មុន​សិន
  • ត្រូវ​រង់​ចាំ​ ៦ ទៅ ៩ ខែ​ទើប​រថយន្ត​ Bugatti Chiron ដែល​អតិថិជន​ជ្រើស​រើស​ ផលិត​រួច​រាល់​

  • ពេល​រួច​រាល់​ហើយ​អតិថិជន​អាច​សម្រេច​ចិត្ត​ថា​ទៅ​ទទួល​យក​រថយន្ត​ផ្ទាល់​នៅ​ហាង​លក់​ ឬ អាច​ឲ្យ​ក្រុមហ៊ុន​ដឹក​រថយន្ត​ទៅ​ដល់​ផ្ទះ និង​ ធ្វើ​ការ​បង់​ប្រាក់​ផ្ដាច់​តែ​ម្ដង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម