[បរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា JMC-Ford បានប្រែក្លាយរថយន្ត Transit Custom VIP ទៅជារថយន្តទំនើបនៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះមានប្រវែងតួរខ្លួន ៥ ៤៥០ ម.ម, ទទឹង ២ ០៤៥ ម.ម, កំពស់ ២ ០១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម មានទម្ងន់ ២ ៤០០ គីឡូក្រាម។ បានភ្ជាប់មកជាមួយនៅប៉ាណាមុខមួួយផ្ទាំងធំនៅក្រោមរបារក្រូម៉េ អមដោយចង្កៀងមុខប្រភេទ LED, ដៃទ្វារក្រូម៉េ និងឈ្នាន់ជើងចំហៀងទំហំធំ។ ផ្នែកខាងក្រោយមានកញ្ចក់ពណ៌ខ្មៅ និងកាង spoiler នៅពីលើ កាងការពារទំហំធំតុបតែងដោយក្រូម៉េជាដើម ។
Transit Custom VIP គឺជារថយន្ត ៧ រកៅអី ជួរកណ្តាលមានកៅអី captain seat ចំនូន ២ ស្រោបដោយស្បែក មានអេក្រង់កំសាន្តទំហំធំដែលមាន speaker នៅសងខាង។ ប៉ុន្តែផ្នែកដ៏ល្អបំផុតនៃក្នែលខាងក្នុងគឺវាំងននដែលគ្របដណ្តប់លើបង្អួចដែលផ្តល់នៅភាពឯកជន ។
Transit Custom VIP គឺជាផលិតផល Ford ផ្លូវការនៅក្នុងប្រទេសចិន ដែលផលិតដោយ JMC-Ford ដោយផ្អែកលើរថយន្ត Ford Transit Custom van ជំនាន់ទីមួយដែលបានអាប់ដេតថ្មីៗនេះ។ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Ford លក់រថយន្តប្រភេទ Van នេះចំនួនពីរគឺម៉ូដែល Basic Basic និងម៉ូដែល Business Tourer ។
អតិថិជនអាចជ្រើសរើសនៅម៉ាស៊ីនសាំងចំនណុះ ២,០ លីត្រ turbo មានកម្លាំង ២០២ សេះ ឬម៉ាស៊ីនម៉ាស៊ូត ២,០ លីត្រ មានកម្លាំង ១២១ សេះ ដោយពីមុនត្រូវបានភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គថ្មី ឬប្រអប់លេខដៃ ៥ វគ្គ ហើយឥឡូវនេះទទួលបានតែប្រអប់លេខដៃ ៥ វគ្កប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Transit Custom VIP ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញនៅពេលក្រោយ ជាមួយលក្ខណះពិសេស ក៏ដូចជាតម្លៃផងដែរ ៕