GAC GS3 ជំនាន់ថ្មី ប្រកាសចេញតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃលក់ខ្ទង់ ១ មុឺនដុល្លារជាងឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃរបស់រថយន្ត GAC GS3 ជំនាន់ថ្មី​ ប្រភេទ Compact SUV ជាមួយតម្លៃលក់ចាប់ពី ១២ ៨២៣ ដុល្លារ ដល់ ១៦ ៣២១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះបានបង្ហាញខ្លួនជាលើកដំបូងនៅឯពិរព័ណ៌រថយន្ត Guangzhou Auto Show ជាមួយរូបរាងទាក់ទាញខ្លាំង ដោយមានប៉ាណាមុខមួយផ្ទាំងធំ អបដោយចង្កៀងប្រភេទ LED ដៃទ្វារបង្កប់ ថាស់កង់ស្ព័រទំហំ ១៩ អ៊ីញ បន្ថែមកាងខាងមុខរចនាបែប aerodynamic, កាងជ្រែកខ្យល់ spoiler ខាងក្រោយទំហំធំ និងបំពង់ស៊ីមាំងចំនួន ២ ដែលបំពាក់នៅកណ្តាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ តុបតែងជា ២ ពណ៌ បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន Full-LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំ ភ្ជាប់មុខងារដ៏ឆ្លាតវៃ ADiGo ចុងក្រោយបង្អស់ និងប្រអប់លេខអេឡិត្រូនិចជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៥ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម