Mitsubishi Xpander CROSS បន្ថែមបច្ចេកវិទ្យាថ្មី បង្ហាញខ្លួនជាផ្លូវការនៅទីផ្សារជាប់ប្រទេសកម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi Xpander CROSS ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ២៧ ៤២៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។

Mitsubishi Xpander CROSS ថ្មីស្រឡាង មានរូបរាងស្អាត ទំនើបជាងមុន ជាមួយនឹងរូបរាងដ៏ហាប់ណែនដោយផ្នែកខាងមុខត្រូវបានរចនាថ្មីជាមួយនឹងសំណុំចង្កៀងមុខប្រើប្រាស់ប្រភេទ LED ទាំងអស់ ថាស់កង់ស្ព័រទំហំ​ ១៧ អ៊ីញត្រូចបានរចនាថ្មី កាងខាងមុខ-ខាងក្រោយថ្មី បន្ថែមដោយដំបូលខ្មៅ និងចង្កៀងក្រោយត្រូចបានអប់ដេតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានបំពាក់ដោយស្បែកតុបតែងជា ២ ពណ៌ ខ្មៅ-ខៀវ កៅអីស្បែកមុខងារកំដៅ បានរចនាថ្មីទៅលើដៃចង្កូតស្បែកប្រភេទ 4-spoke wheel, កុងសូលដែលបានរចនាថ្មី, កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ហ្រ្វាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold , រន្ធសាកថ្ម USB កញ្ចក់មើលក្រោយមុខងារការពារចំណាំងផ្លាត និងផ្លិតទឹកអូតូជាដើម។

ប្រព័ន្ធសុវត្ថិភាពត្រូវបានបន្ថែមជាមួយនឹងបច្ចេកវិទ្យា Active Yaw Control ជួយគ្រប់គ្រងការបើកបរ និងហ្វ្រាំងនៃកង់ខាងមុខ ដើម្បីបង្កើនការបើកបរលើផ្លូវកែង និងរក្សាលំនឹងនៅពេលបើកបរលើផ្លូវសើម និងរអិល មុខងារសុវត្ថិភាពស្តង់ដារផ្សេងទៀតរួមមាន ប្រព័ន្ធទប់លំនឹង Active Stability Control (ASC), ប្រព័ន្ធជំនួយពេលផ្លូវកោង Anti-traction Control System (TCL), ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោត និងប្រព័ន្ធសុវត្ថិភាពមួយចំនួនផ្សេងទៀតផងដែរ។

សម្រាប់រថយន្ត Mitsubishi Xpander CROSS ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ MIVEC ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ECO-Dynamic CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម