[បរទេស] អ្នកបើកបរជនជាតិអាឡឺម៉ង់អាយុ ៧៧ បានបើកបរនៅរថយន្ត BMW Alpina B3 Touring តម្លៃ ១៤៥ ០០០ ដុល្លារបានជាប់គាំងនៅចន្លោះច្រាំងថ្មមួយចំហៀង និងបឹងមួយនៅម្ខាងទៀត ដោយសារគាត់ធ្វើបើកបរតាមប្រព័ន្ធ GPS ។
ហេតុការនេះ បានធ្វើផ្នែករថយន្តខាងស្តាំត្រូវបានជាប់នឹងរបងបង្កាន់ដៃ និងមានស្នាមកកិតនៅទ្វារចំហៀងអ្នកបើកបរ និងផ្នែកខាងក្រោយផងដែរ។ នៅពេលប៉ូលីសមកដល់ អ្នកបើកបរត្រូវបានធ្វើតេស្តរកជាតិអាល់កុល ហើយត្រូវបានផាកពិន័យដោយសារមិនបានធ្វើតាមការណែនាំរបស់ផ្លាកសញ្ញា ដែលធ្វើឲ្យមានការកកស្ទះនិងនៅលើផ្លូវ។
គួរបញ្ជាក់ផងដែរថា កាលពីមុន អ្នកបើកបរវ័យ ៧៧ ឆ្នាំរូបនេះតែងតែបើកបរប្រើប្រាស់ប្រព័ន្ធ GPS ដើម្បីកំណត់ទីតាំងរបស់គាត់ ។ ទន្ទឹមនឹងនេះ រថយន្ត BMW របស់គាត់មានទទឹងប្រវែងដល់ទៅ ២០៦៨ ដែលមានជារថយន្តអាចបើកនៅលើតូចចង្អៀតនេះទេ ហើយរថយន្តមានជិត ៥០០ សេះ ជាមួយប្រព័ន្ធបើកបរប៉ុង ២ ។
គួរឲ្យដឹងទៀតដែរថា នេះមិនមែនជាករណីទី ១ នោះគឺអ្នកបើកបររថយន្តទំនើប Ferrari Roma នៅក្នុងប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០២១ ។ នៅពេលនោះអ្នកបើកបររថយន្ត Ferrari ក៏ហាក់ដូចជាគិតថារថយន្តទំនើបនេះគឺគ្រប់គ្រាន់ដើម្បីឆ្លងកាត់ ផ្លូវតូចចង្អៀត ហើយបន្តរត់ចូលរហូតដល់ជាប់រថយន្តនៅលើផ្លូវដែលស្រដៀងករណីនេះផងដែរ៕