ឡានស្ព័រ Nissan GT-R ស៊េរីឆ្នាំ ២០២៤ ចេញតម្លៃលក់នៅប្រទេសជប៉ុន ចាប់ពីខ្ទង់ ១០ ម៉ឺនដុល្លារ ដល់ ២០ ម៉ឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបើកទទួលការកក់ទុកមុនសម្រាប់រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែកុនថ្មីបន្ថែមជាមួយតម្លៃលក់ចាប់ ១០៤ ៧៨៨ ដុល្លារ ដល់ ២២២ ១៥២ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

ក្នុងនោះ ក្រុមហ៊ុន Nissan កត់សំគាល់ថា ខ្លួននឹងផលិតចំនួនមានកំណត់នៃ រថយន្តស្ព័រ NIssan GT-R ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារជប៉ុន ប៉ុន្តែមិនទាន់បានបញ្ជាក់ច្បាស់ថានឹងផលិតចំនួនប៉ុន្មាននោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Nissan GTR ស៊េរីថ្មីចុងក្រោយ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៥៦៥ សេះ និងកម្លាំងរមួល ៦២៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ dual-clutch ៦ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ។ ខណះ ត្រូវបានអាប់ឌែតទៅលើម៉ូដែល Nismo និង Nismo Special Edition អាចផលិតកម្លាំងបានដល់ទៅ ៦០០ សេះ និងកម្លាំងរមួល ៦៥១ ញ៉ូតុនម៉ែត្រ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃរបស់រថយន្ត Nissan GT-R ស៊េរីថ្មីនេះ មិនទាន់ត្រូវបានប្រកាសនៅដំណាក់កាលនេះទេសម្រាប់ទីផ្សារសហរដ្ឋអាមរិក ។ យ៉ាងណាមិញ មានតែរងចាំមើលទាំងអស់គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម