ឡានកូរ៉េប្រណីត Genesis G90 ឆ្នាំ២០២០ តម្លៃស្មើឡានអគ្គិសនី Tesla Model S

យោងតាមគេហទំព័រ Cars Direct បានបង្ហាញថា រថយន្តកូរ៉េប្រណីត Genesis G90 ស៊េរីឆ្នាំ២០២០ នឹងចែកចេញជា ២ម៉ូដែល គឺ 3.3T Premium និង 5.0 Ultimate។

ចំពោះតម្លៃរថយន្ត Genesis G90 3.3T Premium នឹងចាប់ផ្តើមពី ៧៣ ១៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈ ម៉ូដែល G90 5.0 Ultimate នឹងមានតម្លៃចាប់ពី ៧៦ ៦៩៥ដុល្លារ។ បន្ថែម Option ប៉ុងពីរ AWD ចំនួន ២ ៥០០ដុល្លារទៀត នោះ Genesis G90 5.0 Ultimate AWD នឹងមានតម្លៃចាប់ពី ៧៩ ១៩៥ដុល្លារ ស្មើនឹងរថយន្តអគ្គិសនី Tesla Model S។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា G90 3.3T Premium ប្រើម៉ាស៊ីនចំណុះ ៣,៣លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៥សេះ ខណៈ G90 5.0 Ultimate ប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ។ ពួកវាប្រើប្រអប់លេខអូតូ ៨វគ្គដូចគ្នា។

G90 មានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា អេក្រង់ Touchscreen ទំហំ ១២,៣អ៊ីង, មុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធជំនួយការបើកបរ ដោយក្នុងនោះរួមមានមុខងារ ដូចជា Rear Cross-traffic Alert, Lane Keeps Assist និង Safe Exit Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម