ប្រព័ន្ធ Apple CarPlay និង Android Auto នឹងបាត់មុខពីរថយន្ត Chevrolet ឆាប់ៗនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GM គ្រោងនឹងធ្វើការដកចេញនៅប្រព័ន្ធ Apple CarPlay និង Android Auto ហើយជំនួសមកវិញនៅកម្មវិធីប្រព័ន្ធ self-study connection software ដែលហៅថា Ultifi ក្នុងពេលខាងមុខឆាប់ៗនេះ។

ហេតុផលដែលក្រុមហ៊ុន GM បានផ្តល់សម្រាប់ការជំនួស Ultifi គឺដើម្បីធ្វើ Synchronize រវាងប្រព័ន្ធចង្កូត និងអេក្រង់កណ្តាល ហើយកម្មវិធី internal software នឹងទទួលបានព័ត៌មានសំខាន់ៗ ដូចជាការកំណត់ទីតាំងស្ថានីយសាកថ្ម ឬផ្លាស់ប្តូរផ្លូវទៅតាមទម្រង់ដែលអ្នកចង់បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ លោក Edward Kummer នាយកផ្នែកវិស្វកម្មរបស់ GM បាននិយាយថា “នៅពេលដែលយើងធ្វើមាត្រដ្ឋាន EVs និងដាក់ឲ្យដំណើរការកម្មវិធី Ultifi software GM អាចធ្វើបានកាន់តែច្រើនជាមួយនឹងបច្ចេកវិទ្យាក្នុងរថយន្ត និងប្រព័ន្ធ OTI ផងដែរ ។ ជាមួយគ្នានេះ ទោះបីជាបានដកប្រព័ន្ធភ្ជាប់ Apple CarPlay និង Android Auto ចេញពីរថយន្តអគ្គិសនីនាពេលអនាគតក៏ដោយ GM បានបញ្ជាក់ថា ខ្លួននឹងនៅតែរក្សាមុខងារភ្ជាប់ Bluetooth រវាងអេក្រង់កំសាន្ត និងទូរសព្ទដដែល។

ប្រព័ន្ធ Apple CarPlay និង Android Auto ទាំងពីរមានការអាប់ដេតថ្មី ប៉ុន្តែអ្នកប្រើប្រាស់ទូទៅនៅតែត្រូវរង់ចាំប្រហែលមួយឆ្នាំទៀត ទើបអាចចូលប្រើកំណែនេះបាន។ ការអាប់ដេតលើការភ្ជាប់ Apple CarPlay និង Android Auto ផ្តោតជាសំខាន់លើអន្តរប្រតិបត្តិការរវាងកម្មវិធី និងឧបករណ៍នៅលើរថយន្ត ហើយផ្លាស់ប្តូរចំណុចផ្សេងៗមួយចំនួន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន GM បាននិយាយថាប្រព័ន្ធ Apple CarPlay និង Android Auto នឹងនៅតែរក្សាបាននៅលើម៉ូដែលបច្ចុប្បន្ន រួមទាំងរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង និងរថយន្តអគ្គិសនី។ ខណះ​កម្មវិធី Ultifi នឹងមាននៅលើរថយន្តអគ្គិសនី Chevrolet Blazer EV ដំបូងគេ បន្ទាប់មក Chevrolet Equinox EV, GMC Sierra EV និង Cadillac Celestiq ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម