រថយន្តចំនួន ៧៥% នៅសហរដ្ឋអាមេរិកនឹងប្រើអគ្គិសនីសុទ្ធនៅឆ្នាំ ២០៥០

[បរទេស] រថយន្ត ៧៥% នៅសហរដ្ឋអាមេរិកអាចនឹងប្រើអគ្គិសនីនៅឆ្នាំ ២០៥០ ដោយសារផ្នែកខ្លះនៃរដ្ឋបន្ទាប់ពីការដឹកនាំរបស់រដ្ឋកាលីហ្វ័រញ៉ាក្នុងការហាមឃាត់ការលក់រថយន្តថាមពលចំហេះក្នុងនៅឆ្នាំ ២០៣៥ ។

របាយការណ៍ពី Energy Innovation បានកត់សម្គាល់ពីផលប៉ះពាល់ដ៏ធំដែលរដ្ឋទាំង ១៧ ដែលបានអនុវត្តតាមបទប្បញ្ញត្តិនៃការបំភាយឧស្ម័នរបស់រដ្ឋកាលីហ្វ័រញ៉ា អាចមានលើឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក ប្រសិនបើពួកគេធ្វើតាមការផ្លាស់ប្តូររបស់រដ្ឋកាលីហ្វ័រញ៉ា ក្នុងការអនុញ្ញាតឲ្យរថយន្តគ្មានការបំភាយឧស្ម័នត្រឹមឆ្នាំ ២០៣៤ ។ របាយការណ៍នេះអះអាងថា ការធ្វើដូច្នេះអាចបណ្តាលឲ្យរថយន្តជាង ២៣៩ លានគ្រឿងនៅលើផ្លូវអាមេរិកមានអគ្គិសនីទាំងអស់នៅឆ្នាំ ២០៥០ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាប់ Advanced Clean Cars II របស់រដ្ឋកាលីហ្វ័រញ៉ានឹងតម្រូវឲ្យ ៣៥% នៃការលក់រថយន្តថ្មីទាំងអស់សម្រាប់រថយន្តគ្មានការបំភាយឧស្ម័នសម្រាប់រថយន្តគំរូឆ្នាំ ២០២៦ មុនពេលនេះកើនឡើងដល់ ១០០% នៅឆ្នាំ ២០៣៥ ។ ក្នុងនោះ មានរដ្ឋចំនួន ៨ ដែលអនុវត្តតាមច្បាប់នេះហើយ  ។ ក្នុងករណីរដ្ឋ Colorado វាត្រូវបានអនុម័តដោយផ្នែកហើយមានគោលបំណងឈានដល់ការលក់ ៨២% នៃការបំភាយឧស្ម័នសូន្យរហូតដល់ឆ្នាំ ២០៣២ ប៉ុន្តែមិនទាន់បានប្តេជ្ញាចិត្តឲ្យដល់ ១០០% នៃការលក់នឹងត្រូវការរថយន្តអគ្គិសនី (ZEVs) នៅឡើយទេ ។

ច្បាប់នេះមិនត្រឹមតែបង្កើនចំនួនរថយន្តអគ្គីសនី នៅលើផ្លូវរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ លើសពីេនះ ការបំភាយឧស្ម័នរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះចំនួន ១,៣១ ពាន់លានតោននៃសារធាតុពុលកាបូនឌីអុកស៊ីតនៅឆ្នាំ ២០៥០ ដែលស្មើនឹងការបំភាយឧស្ម័នរបស់រោងចក្រធ្យូងថ្មចំនួន ១៣ ដែលកំពុងដំណើរការ រហូតដល់ឆ្នាំ ២០៥០ ឬច្រើនជាង ២៨២ លានគ្រឿងដែលប្រើប្រេងសាំង ដែលត្រូវបានបើកបរក្នុងរយៈពេលមួយឆ្នាំ។ លើសពីនេះ វាអាចនាំឲ្យមានការសន្សំប្រចាំឆ្នាំចំនួន ២៣០ ដុល្លារក្នុងមួយគ្រួសារ បង្កើតការងារ ៣០០ ០០០ នៅឆ្នាំ ២០៥០ និងការពារការកើតជំងឺហឺតចំនួន ១៦០ ០០០ និងការស្លាប់ចំនួន ៥ ០០០ នាក់នៅឆ្នាំ ២០៥០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម