ឡានអគ្គិសនី Toyota bZ3 ទទួលបានការកក់ច្រើនជាង ៥ ពាន់គ្រឿង សម្រាប់ថ្ងៃចេញលក់ដំបូង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញច្រើនជាង ៥ ០០០ គ្រឿង សម្រាប់រថយន្តអគ្គិសនី Toyota bZ3 នៅក្នុងប្រទេសចិន សម្រាប់ថ្ងៃដំបូងនៃការលក់ នេះបើយោងតាមគេហទំព័រ ​​CarNewsChina ។

រថយន្តអគ្គិសនី Toyota bZ3 ផលិតនៅលើគ្រោងឆ្អឹង e-TNGA platform និងបំពាក់នៅបច្ចេកវិទ្យាថាមពលសំខាន់ៗពីក្រុមហ៊ុន BYD រួមទាំងអាគុយប្រភេទ Blade LFP និងម៉ូទ័រអគ្គិសនីពីក្រុមហ៊ុន Fudi Motor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ BYD ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ3 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៤ សេស និង ២៤១ សេស ភ្ជាប់ដោយអាគុយទំហំ ៤៩,៩២ គីឡូវ៉ាត់ម៉ោង ដល់ ៦៥,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រ ដល់ ៦១៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

រថយន្តអគ្គិសនី Toyota bZ3 គឺជារថយន្តម៉ូដែលទី ២ នៅក្នុងត្រកូល bZ ដែលមានតម្លៃលក់ចាប់ពី ២៤ ៧០០ ដុល្លារ ដល់ ២៩ ០០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម