[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Gazoo Racing បានធ្វើការាដាក់បង្ហាញចេញនៅរថយន្ត Toyota Supra GR GT4 Special Edition ផលិតតែ ១០០ គ្រឿងប៉ុណ្ណោះ នឹងបើកទទួលការកក់នៅថ្ងៃទី ៨ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៥៥ ៨១៤ ដុល្លារ ។
រថយន្តម៉ូដែលពិសេសនេះ នឹងផ្អែកលើ RZ trim ដែលមានន័យថាវានឹងត្រូវបានបំពាក់ដោយប្រអប់លេខអូតូ ៨ វគ្គ។ លើសពីនេះ បានបំពាក់ថាសកង់អាលុយមីញ៉ូមពណ៌ខ្មៅ ជាមួយដុំហ្វ្រាំង calipers ពណ៌ខ្មី កៅអីស្បែកម៉ាក Alcántara ឡូហ្គោ និងឈ្មោះម៉ូដែលធ្វើពី Carbon-fiber និងជាពិសេសគឺការតុបតែងជាមួយពណ៌ទឹកក្រូច Plasma។
លើសពីនេះ Toyota នឹងផលិតគំរូរថយន្តប្រណាំងចំនួន ៣ ទៀតរគឺ GR Supra GT4 EVO ដែលមានពណ៌ទឹកក្រូចដូចគ្នា។ ម៉ូដែលទាំងនេះក៏នឹងទទួលបានតួខាងមុខពិសេស និងឡូហ្គោពិសេសផងដែរ។ សម្រាប់តម្លៃរបស់ម៉ូដែលពិសេសនេះមិនត្រូវបានគេបញ្ជាក់ច្បាស់ទេ ប៉ុន្តែតម្លៃសម្រាប់រថយន្តប្រណាំងចាប់ពី ២០៤ ៥៤៨ ដុល្លារ ។
គួរបញ្ជាក់ផងដែរថា នៅចន្លោះឆ្នាំ ២០២២ ដល់ចុងឆ្នាំ ២០២២ រថយន្ត Toyota supra GT4 ត្រូវបានចូលក្នុងការប្រណាំងចំនួន ៣១៧ លើក កត់ត្រា class victories ចំនួន ៧៩លើក ឈ្នះ ២០លើក និងចំណាត់ថ្នាក់កំពូល ២០៧ នៅក្នុងព្រឹត្តិការណ៍ជុំវិញពិភពលោក៕