GMC បញ្ចេញភីកអាប់គីឡូធ្ងន់ឆ្នាំ ២០២៤​របស់ខ្លួន ដែលបើក Off-road កាន់តែខ្លាំងជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន GMC បាន​បញ្ជេញនៅម៉ូឌែលត្រកូល GMC Siena 2500HD AT4X និង Extreme AEV Edition ឆ្នាំ២០២៤ ដែលជា​រថយន្តភីកអាប់​ធុនធ្ងន់ដែលបានបន្ថែមនូវសមត្ថភាពក្នុង​Off Road ​មិន​ធ្លាប់​មានផងដែល។

ជាក់ស្តែងសម្រាប់រថយន្តនេះ AT4X ដែលផ្តោតទៅលើ Off Road ដែលមានសម្ថភាពអូសសណ្តោងបានរហូតដល់​ ៨ ៣៩១​ គីឡូក្រោម និងអាចផ្ទុកទម្ងន់បានរហូត ១៤ ៥០០ គីឡូក្រាមផងដែរ។ បន្ថែមជាមួយនឹងសំបកកង់ Goodyear Territory Mud-Terrain មានទំហំ ៣៥ អ៊ីញ បន្ថែមពីនេះ AT4X ក៏បានបង្កើននូវកម្ពស់នៃប្រពន្ធ័ទប់លំនឹង ១,៥ អ៊ីញ ជាមួយបន្ទះកាពារបាតក្រោម​ និងបានបន្ថែមជា​មួយប្រពន្ធ័ចាក់សោប៉ុងក្រោយ Locking Rear Differential ជាប្រភេទអេឡិចត្រូនិច ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួយ៉ាងរថយន្តនេះបានបំពាក់ជាមួយម៉ាស៊ីន៨ស៊ីឡាំង មានចំណុះ ៦,៦លីត្រ ជាប្រភេទ Duramax Diesel ដែលអាចបង្កើតកម្លាំងបាន ៤៧០ សេះ នឹងមានកម្លាំងរមួលរហូតដល់ ១៣២២ ញ៉ូតុនម៉ែត្រ ​ភ្ចាប់ជាមួយនឹងប្រអប់​លេខ Allison ១០វគ្គអូតូ មកជាមួយស្តង់ដាសម្រាប់ទាំង ២ម៉ូដែលនេះផងដែល។​ មួយវិញទៀតសម្រាប់ Extreme AEV Edition បន្ថែមនៅកាងដែក ហើយបង្កើតកម្លាំងបាន ៣៦៨សេះ​ ប៉ុន្តែផលិតកម្លាំងរមួលបានត្រឹមតែ​ ៥១២​ញ៉ូតុន​ម៉ែត្រ​ ហើយប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៊ីញខ្មៅរលោងសម្រាប់ Extreme AEV Edition​ មួយនេះ។

សម្រាប់ផ្នែកខាងក្នុង AT4X និង Extreme AEV Edition​ ទាំងពីរក៏ទទួលបា​ន​នៅ​ការអាប់ដេតផ្នែកខាងក្នុង​ដោយបានបំពាក់មកជាមួយអេក្រង់បង្ហាញព៏ត័មាន ១២,៣អ៊ីញ និងអេក្រង់កំសាន្ត Touchscreen កណ្តាលទំហំ ១៣,៤ អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម