Royal Enfield Cambodia បានក្លាយជាម៉ាកម៉ូតូដ៏ល្បីក្នុងឆ្នាំ ២០២៣ ដោយសារតែម៉ូឌែលទាក់ទាញបំផុតរបស់ខ្លួននោះគឺ Hunter 350 ដែលទើបនឹងចេញនៅដើមឆ្នាំថ្មីនេះ។ Hunter 350 រក្សាជំហរនិងភាពពេញនិយមរបស់ខ្លួនបានយ៉ាងល្អនៅក្នុងទីផ្សារម៉ូតូធំដែលមានកម្លាំងម៉ាស៊ីន 350cc ប្រសិនបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀតដែលមានកម្លាំងម៉ាស៊ីនដូចគ្នា។ សម្រាប់ស្តុកទី2នៃ Hunter 350 ដែលទើបតែមកដល់នៅចុងខែមេសានេះត្រូវបានលក់អស់ភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែក។ ដោយហេតុនេះទើបខ្វះស្តុកសម្រាប់អតិថិជនផ្សេងទៀតដែលបានរក្សាការកក់របស់ខ្លួនជាមួយ Hunter 350 និងរងចាំបន្តនៅក្នុងស្តុកទី៣ បន្ថែមទៀត។ មានកត្តាជាច្រើនដែលរួមចំណែកដល់ការលក់ដ៏ជោគជ័យនៃម៉ូឌែលមួយនេះ ខាងក្រោមនេះជាហេតុផលមួយចំនួន
១. Hunter 350 គឺជាផលិតផលដ៏ល្អមួយសម្រាប់យុវវ័យសម័យថ្មី៖ ជាមួយនឹងតួរម៉ូតូមានទំហំតូច ប៉ុន្តែរក្សាម៉ាស៊ីនធំដដែល គឺបង្ហាញពី រាងម៉ូតូដ៏កម្រ ដែលម៉ាកម៉ូតូដ៏ទៃទៀតមិនអាចធ្វើបាន។ Royal Enfield Hunter 350 ត្រូវបានបំពាក់ដោយម៉ាស៊ីន 349cc ដ៏ទំនើប និងល្បីល្បាញទូទាំងពិភពលោកដើរដោយខ្យល់ត្រជាក់ air/oil-cooled ជាមួយនឹងម៉ាស៊ីនស៊ីឡាំងមួយនិងប្រើប្រាស់ប្រព័ន្ធបិច electronically fuel-injected ៣៤៩cc ផលិតកម្លាំងសេស ២០,២ bhp នៅ ៦១០០ rpm និង ២៧ Nm នៃកម្លាំងបង្វិលជុំ ៤០០០ rpm ដែលធ្វើឱ្យមានសន្ទុះខ្លាំង ព្រមទាំងជាការសម្រួលមួយយ៉ាងរលូននិងល្អបំផុត។
២. ផ្តល់ជូនម៉ូតូបើកបរសាកល្បងគ្រប់ម៉ូឌែលទាំងអស់៖ Royal Enfield Cambodia គឺជាម៉ាកយីហោតែមួយគត់ដែលមានម៉ូតូគ្រប់ម៉ូឌែលសម្រាប់អតិថិជនដើម្បីសាកល្បងជិះមុននឹងសម្រេចចិត្តទិញម៉ូតូ Royal Enfield. តាមរយៈការធ្វើបែបនេះ អតិថិជនអាចមានជម្រើសជាច្រើនសម្រាប់ការជ្រើសរើសសម្រាប់ម៉ូឌែល Royal Enfield ណាមួយដែលគាត់ពេញចិត្ត។
៣. បង្កើតការជឿទុកចិត្ត និងការផលិតមានគុណភាពខ្ពស់៖ អ្នកគាំទ្ររបស់ Royal Enfield ជាច្រើនដឹងយ៉ាងច្បាស់ថាម៉ាកយីហោនេះមានដើមកំណើតមកពីប្រទេសអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា។ Royal Enfield បានបង្កើតកេរ្តិ៍ឈ្មោះដ៏រឹងមាំ ជាផលិតផលអន្តរជាតិ ហើយត្រូវបានជ្រើសរើសប្រើប្រាស់នៅជុំវិញពិភពលោក។ គុណភាពផលិតចេញពីលោហធាតុដែលធានានូវការប្រើប្រាស់បានយូរអង្វែង។
៤. ការផ្តល់សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ៖ អតិថិជន Royal Enfield អាចទិញម៉ូតូថ្មីដោយមិនមានការព្រួយបារម្ភ និងមិនដូចការជ្រើសរើសទិញម៉ូតូមួយទឹកនោះទេ។ រៀងរាល់ ៥០០ គីឡូម៉ែត្រភ្នាក់ងារផ្នែកសេវាកម្មរោងជាងរបស់ Royal Enfield មានសេវាកម្មអតិថិជនថ្មីគ្រប់ៗគ្នាសម្រាប់ការប្តូរប្រេងម៉ាស៊ីនលើកដំបូង ហើយរៀងរាល់ ២៤ ម៉ោង ឬយ៉ាងហោចណាស់ ៣ ថ្ងៃ អតិថិជននឹងទទួលបានការទាក់ទងត្រឡប់មកវិញសម្រាប់បញ្ហាផ្សេងៗ ឬអ្វីដែលកើតឡើងជាបន្ទាន់ទាក់ទងនឹងការថែទាំសេវាកម្មម៉ូតូរបស់ពួកគេ។
ជារួមមក Royal Enfield Cambodia បាននាំមកនូវការពេញចិត្តរបស់អតិថិជនទាក់ទងនឹងផលិតផល កេរ្តិ៍តំណែល គុណភាព តម្លៃ និងការថែទាំសេវាកម្ម។ គោលដៅរបស់ Royal Enfield គឺដើម្បីសម្របតាមតម្រូវការ អតិថិជន ផ្តល់ព័ត៌មានត្រឹមត្រូវ និងឆ្លើយតបភ្លាមៗពោរពេញដោយសក្តានុពល៕