ឡានអគ្គិសនីសុទ្ធ Honda e:Ny1 ប្រភេទ Crossover បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda e:Ny1 ប្រភេទ Crossover អគ្គិសនីសុទ្ធ ជាមួយការលក់ដែលរំពឹងថាមានតម្លៃ ៣៩ ៨៤៦ ដុល្លារ ដល់ ៤៤ ៨២៧ ដុល្លារសម្រាប់ទីផ្សារតំបន់អឺរ៉ុប។

រថយន្តអគ្គិសនីនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលជាគ្រោងឆ្អឹងថ្មីដែលផ្តល់នៅភាពរឹងមាំជាងមុន ៤៧% នឹងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ aerodynamic ផងដែរ ។ សម្រាប់ការចនាវិញ មានប៉ាណាមុខបិតជិតជាប់ជាមួយសំណុំចង្កៀងប្រភេទ LED, ថាសកង់ស្ព័រដែលបានរចនាយ៉ាងពិសេស និងចង្កៀងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានប្រភេទ LCD ទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,២ អ៉ីញ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING និងប្រព័ន្ធ Honda CONNECT 3.0 ជាមួយនឹងបញ្ជាដោយសំឡេង AI, ប្រព័ន្ធ OTA, មុខងារសម្គាល់មុខ Face ID និងមុខងារផ្សេងៗទៀតផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេស និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម