Honda នឹងដាក់បង្ហាញរថយន្តស្ព័រថ្មីដើម្បីអបអរខួបលើកទី ៧៥ឆ្នាំ​របស់ខ្លួនក្នុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ត្រៀមធ្វើការប្រារព្ធ​ខួប ៧៥ឆ្នាំរបស់ខ្លួន ជាមួយគម្រោងធ្វើការដាក់បង្ហាញចេញនៅរថយន្តស្ព័រថ្មីមួយ នេះបើយោងតាមអនុប្រធានជាន់ខ្ពស់ Honda នៅអឺរ៉ុប ។

កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរបស់ជប៉ុនបានប្រាប់គេហទំព័រ Autocarថា រថយន្តស្ព័រប្រភេទ Type R នឹងបន្តការផលិតដោយបានបង្ហាញថាគ្រោងនឹងបង្ហាញរូបរាងដំបូងគេក្នុងពេលឆាប់ៗនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Honda S2000

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញពីលទ្ធភាពនៃផលិតឡើងវិញនៅរថយន្ត S2000 ដោយអាចត្រលប់មកវិញនៅឆ្នាំ ២០២៤ ជាមួយនឹងសមាមាត្រស្រដៀងគ្នាទៅនឹងម៉ូដែលដើម ក៏ដូចជាម៉ូដែលអាប់ដេតនៃថាមពលរបស់ Civic Type R ផងដែរ។ យ៉ាងណាមិញ តើ​ក្រុមហ៊ុន Honda មាន​អ្វី​ខ្លះ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី ៧៥ របស់​ពួកគេ មានតែរងចាំព័ត៌មានលម្អិតពីក្រុមហ៊ុន ៕

Honda S2000
ផ្ទាំងផ្សាយពាណិជ្ជកម្ម