Toyota ថាមិនចាំបាច់ប្រើឡានអគ្គិសនីក៏អាចកាត់បន្ថយការភាយឧស្ម័នពុលបានដែរ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការ​បង្ហាញនូវកម្រិតការ​បំភាយឧស្ម័នកាបូ​និច​ទៅកាន់បរិយាកាស សម្រាប់ការប្រើប្រាស់នៅ Eco Mode នឹង EV Mode ដែលបំពាក់ទៅលើម៉ូឌែល​ Plug-in hybrid ដូចជា Toyota RAV4 Prime ដែលបំពាក់មកជាមួយ​អាគុយទំហំធំសមល្មមសម្រាប់ការបើកបរដោយថាមពលអគ្គិសនីសុទ្ធ។

ជាក់ស្តែងក្រុមហ៊ុន Toyota ក៏មានគោលបំណងក្នុងការសិក្សាផលិតរថយន្តប្រើប្រាស់នូវ Eco ឬ Ev Mode ដែលអាចបើកបរបានចម្ងាយរហូតទៅដល់ជាង ៦៤៣ ៧៣៧គីឡូម៉ែត្រផងដែរ​។ ក្នុងនោះក្រុមហ៊ុន Lexus ក៏​បាន​ប្រើប្រាស់នៅ​ Ev mode ទៅលើរថយន្តរបស់ខ្លួន ហើយប្រើប្រៀបធៀបគឺវាបានជួយកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ និងសន្សំសំចៃថ្លៃប្រេងឥន្ធនៈ​រហូតដល់ ១៨ ៣០៤ដុល្លារ ​ឬចំនួនប្រេង​សាំង​​រហូត ៥ ០៩១លីត្រ ហើយក្នុងនោះក្រុមហ៊ុន Toyota បានប្រកាស​ថា​ការកាត់​​បន្ថយ​​នូវឧស្ម័នកាបូនិចនេះគឺស្មើដើមឈើ ៧៤៨ដើម ដែលទាញយកកាបូនក្នុងរយ:ពេល ១០ឆ្នាំ។ ហើយប្រើប្រៀបធៀបទៅនឹងកម្រិតមូលដ្ឋាននៃឧស្ម័នផ្ទះកញ្ចក់គឺមានចំនួន ៤៥ ២៣៥ ៦២៣ក្រាមត្រូវបានរក្សាទុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួយ៉ាងសម្រាប់ការប្រើប្រាស់នៅ Eco Mode ទៅលើម៉ូឌែលមិនមែន Hybrid មាន​ការ​បំភាយ​ឧស្ម័ន​កាបូនិចដល់ ២៦% ខណ:​ម៉ូឌែល Hybrid កាត់បន្ថយ ៤%​ ​។ ​មិនតែប៉ុណ្តោះសម្រាប់​​​ប្រព័ន្ធ Eco mode នេះដំណើរការមាន​ប្រសិទ្ធភាពខ្ពស់បែបនេះក៏ដោយ​សារ​តែ​មាន​ប្រព័ន្ធ HVAC ជា​ប្រពន្ធ័ដ៏សំខាន់​ក្នុងការកាត់​បន្ថយការបំភាយឧស្ម័ន​បានយ៉ាងល្អផងដែរ ។

កាលពី​ឆ្នាំមុន Toyota បានជាប់ចំណាត់​ថ្នាក់ចុង​ក្រោយ​របស់​ Greenpeace ​​នៅពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងស្វះស្វែងក្នុងការផលិតរថយន្តអគ្គិសនីដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល ដែលវាជារឿងមួយដែលធ្វអោយ ​Toyota ជាប់ចំណាត់ថ្នាក់បែបនេះ ខណ:ក្រុមហ៊ុននេះមានរថយន្តអគ្គិសនីតែមួយម៉ូឌែលប៉ុណ្ណោះ ដូច្នេះហើយក្រុម Toyota ក៏បានធ្វើកំណែ​ប្រែ​​ថ្មីជាប្រភេទម៉ាស៊ីន Hybrid នៅលើត្រកូល​រថយន្ត Tacoma ជំនាន់ថ្មីបង្អស់របស់ខ្លូនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម