[ទីផ្សារបរទេស] រថយន្ត Nissan Z គឺជាម៉ូឌែលរថយន្តស្ព័រចុងក្រោយបំផុតក្នុងត្រកូលនៃក្រុម Nissan ហើយ វាក៏ជារថយន្តមានកម្លាំងខ្លាំងបំផុតផងដែរ។ ក្នុងនោះ Z1 Motorsports បានធ្វើការកែប្រែរថយន្តនេះថ្មីអោយឈ្មោះថា 600R ដែលឈ្មោះ 600R របស់វានេះគឺមកពីកម្លាំង ៦០០សេះរបស់វាបន្ទាប់ធ្វើកែប្រែវារួច។
ជាក់ស្តែងសម្រាប់រថយន្ត Nissan Z នេះប្រើប្រាស់ម៉ាស៊ីន VR30 មានចំណុះ ៣.០លីត្រជំនួយដោយប្រពន្ធ័T win Turbo Changed ហើយបានធ្វើការអប់ដេតរបាStrut រឺដងទប់លំនឹងម៉ាស៊ីនជាប្រភេទកាបូន នឹងបានធ្វើការអប់ដេតនៅប្រព័ន្ធបឺតបញ្ចូលខ្យល់ Intake ព្រមទាំងនូវប្រពន្ធ័ Engine Cooling កាន់តែល្អប្រសើរផងដែរ។ ទោះបីជាយ៉ាងណា Z1 Motorsports នេះបាននិយាយថាការផ្តល់នូវថមពលកម្លាំងខ្លាំងមួយនេះកាន់តែល្អប្រសើរដោយត្រូវបានបង្កើតឡើងដោយផ្ទាល់ពី Z1 Motorsports ផងដែរ ។
បន្ថែមពីនេះរថយន្ត 600R នេះមិនមែនគ្រាន់តែធ្វើការអប់ដេតថាមពលនោះទេ ប៉ុន្តែត្រូវបានកែប្រែនៅប្រពន្ធ័ទប់លំនឹងកាន់តែល្អ នឹងយកចិត្តទុកដាក់ជាពិសេសទៅលើប្រពន្ធ័ហ្វ្រាំង។ ហើយសម្រាប់ប្រពន្ធ័ហ្វ្រាំងត្រូវបានផ្តល់ជូននៅ ៣ជម្រើសមានដូចជា៖ 4G Performance, Track Brakes និង Competition Brake ព្រមទាំងថាសហ្វ្រាំងធំ ១៥អ៊ីញ នឹងបំពាក់ហ្វ្រាំង៦ប៊ីស្តុងដែលក្រុមហ៊ុនបានអះអាងវាធ្វើការបានកាន់តែល្អនឹងសុវត្ថិភាពក្នុងការចាប់ហ្វ្រាំង ដែលត្រូវបំពាក់លើរថយន្ត Nissan GT-R ផងដែរ៕