[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត NETA បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្តអគ្គិសនីសុទ្ធ NETA S EV ប្រភេទ sedan ជាមួយតម្លៃលក់ចាប់ពី ៣២ ០៣៨ ដុល្លារ ដល់ ៣៧ ៦១៥ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
សម្រាប់រថយន្ត NETA បានសង្កត់ធ្ងន់លើការរចនាបែបស្ព័រឲ្យឈ្មោះថា Fast-back ដោយភ្ជាប់ជាមួយប៉ាណាមុខបិទេជិត, ចង្កៀងមុខ LED ដែលមានភ្លើងបំភ្លឺពេលថ្ងៃ LED ដាច់ដោយឡែក, ឡូហ្គោ NETA រន្ធខ្យល់រចនាថ្មីប្លែក ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះ នៅផ្នែកខាងក្នុងមានការតុបតែងជាមួយឈើ និងស្បែក Alcantara ដ៏ប្រណិត ដោយមានអេក្រង់ភ្ជាប់គ្នាចំនួន ៤ រួមមាន អេក្រង់ប្រភេទ monitor កណ្តាល ទំហំ ១៧,៦ អ៊ីញ អេក្រង់កំសាន្ត AR-HUD ទំហំ ១២,៣ អ៉ីញ និងអេក្រង់ Full LCD, កៅអីលៃតម្រូវថាមពល ៦ទិសដៅ មុខងារក្តៅ-ត្រជាក់ ម៉ាស្សា, ឧបករណ៍បំពងសំឡេងចំនួន ២១ ចំនុច ដំបូលកញ្ចក់ Panoramic roof និងភ្លើងលម្អយផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ផ្តល់កម្លាំង ២២៧ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយ HOZON EPT4.0 ទំហំ ៦១,៤ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៧១៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
- ម៉ូទ័រអគ្គិសនីចំនួន ២ ផ្តល់កម្លាំង ៤៥៥ សេះ កម្លាំងរមួល ៦២០ ញូតុនម៉ែត្រ បង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣,៩ វិនាទី ភ្ជាប់ជាមួយអាគុយ HOZON EPT4.0 ទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ដោយទាំង ២ នេះ គាំទ្រឆ្នាំងសាកល្បឿនលឿន DC អាចសាកឡើងចាប់ពី ៣០% ទៅ ៨០% ក្នុងរយៈពេល ៣៥ នាទី ៕