ភីកអាប់ Nissan Rich 7 ម៉ូដែលឆ្នាំ ២០២៣ កែមុខមាត់ថ្មី ចេញលក់នៅក្នងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Dongfeng Nissan បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Nissan Rich 7 ដែលត្រូវបានកែមុនមាត់ថ្មី ម៉ូដែលឆ្នាំ ២០២៣ និងបានធ្វើឲ្យប្រសើរឡើងជាងមុន ជាមួយតម្លៃលក់ចាប់ពី ១៥ ៩០០ ដុល្លារ ដល់ ២២ ៤៦៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

Nissan Rich 7 បានទទួលការរចនាថ្មីដែលឲ្យឈ្មោះថា Tiger Tooth Style និង Tiger Roaring Version ដោយមានប៉ាណាធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខប្រភេទ matrix-LED ជាស្តង់ដា អំពូលបំភ្លឺពេលថ្ងៃ និងអំពូលកាត់អ័ព្ទក៏ជាប្រភេទ LED ផងដែរ ។ ខណះ រូបភាពផ្នែកខាងក្រោយមិនត្រូវបានបង្ហាញនោះទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានតុបតែងឲ្យមានភាពប្រណិតជាងមុន ជាមួយគ្រឿងបរិក្ខាដូចជាឈើជាដើម ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ដែលអាចប្រើប្រាស់នៅប្រព័ន្ធបញ្ជាដោយសំឡេង និងប្រព័ន្ធ OTA update ជាដើម ។ លើសពីនេះ ក៏មានកាម៉េរា ៣៦០ ដឺក្រេ កៅអីស្រោបដោយស្បែកអាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ និងហ្វ្រាំងដៃអេឡិចត្រូនិច ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ទទួលបានម៉ាស៊ីន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ Turbo អាចផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម