[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការកែមុខមាត់ថ្មី ក៏ដូចជាការអាប់ឌេតទៅលើរថយន្ត Kia Soul ស៊េរីឆ្នាំ ២០២៤ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៩ ៩៩០ ដុល្លារ ដល់ ២៣ ៥៩០ ដុល្លារ ដែលមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំ ២០២៣ ២៣០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់ Kia Soul ម៉ូដែលឆ្នាំ ២០២៤ មានបំពាក់មកជាមួយកញ្ចប់ដែលហៅថា EX Designer Package មានភ្ជាប់មកជាមួយនៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ កៅអីស្រោបដោយស្បែក និងកញ្ចប់ពណ៌ Umber Interior package ជាដើម។ លើសពីនេះ រថយន្តនេះ ក៏ទទួលបាន sleepy-mood ថ្មី ដែលធ្វើសកម្មភាព ៤០ វិនាទីបន្ទាប់ពីចាក់សោរថយន្ត ដើម្បីការពារពីពួក Hacker ពីការចម្លងសោរ smartkey ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Kia Soul ស៊េរីឆ្នាំ ២០២៤ គ្រប់ម៉ូដែលទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនដូចគ្នាទាំងអស់ពោល គឺជាម៉ាស៊ីនចំណុះ ២,០ លីត្រ ប្រភេទ natural-aspirated ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរប៉ុង ១ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៧-៨ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕