ក្រុមហ៊ុនបច្ចេកវិទ្យាយក្យ Huawei បញ្ចេញឡានអគ្គិសនីសុទ្ធដោយប្រើបច្ចេកវិទ្យារបស់ខ្លួនទាំងអស់

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តរថយន្តអគ្គិសនីសុទ្ធ Hauwei AVTR 11 EV harmony edition ដែលជាកាតផលិតរួមគ្នាជាមួយក្រុមហ៊ុន Changan ដែលមានតម្លៃលក់ចាប់ពី ៤១ ១៥៦ ដុល្លារ ដល់ ៥៣ ៥០៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

AVATR 11 ត្រូវបានរចនាឡើងដោយ AVATR Global Design Center នៅប្រទេសអាឡឺម៉ង់ជាមួយនឹងគោលគំនិតឲ្យឈ្មោះថា Modern ជាមួយការរចនាទាក់ទាញបែបអនាគត់ដែលមានភាព Unique ខុសពីរថយន្តដ៏ទៃ នៅលើគ្រោងឆ្អឹងបច្ចេកវិទ្យារថយន្តអគ្គិសនីឆ្លាតវៃ CHN ជំនាន់ថ្មី ដែលមានប្រវែងតួខ្លួនសរុប ៤ ៨៨០ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៦០១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំរហូតដល់ទៅ ២២ អ៉ីញ​។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ ប្រព័ន្ធចាប់សញ្ញា Lidar ចំនួន៣ Ultrasonic Radar ចំនួន ១២ និងកាម៉េរាចំនួន ១៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការអាប់ដែតទៅលើប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS ដោយនៅលើតាប្លូមានអេក្រង់ចំនួន ៣ រួមមានកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងអេក្រង់សម្រាប់អ្នកដំណើរខាងមុខទំហំ ១០,២៥ អ៉ីញ ។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេង ១៤ ចំនុច ដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធកាត់សំឡេងរំខានពីផ្នែកខាងក្រៅផងដែរ ។

ទាក់ទងទៅនឹងការបើកបរវិញ រថយន្តនេះដំណើរការដោយម៉ូទ័រ Huawei DriveOne ចំនួន ២ ផលិតកម្លាំងបានសរុប ៥៧៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងសាកត្រឹម ១០ នាទី អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ៣០% ទៅ ៨០% ប្រើរយះពេល ១៥នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម