វិបសាយ Cars Direct បានចុះផ្សាយអំពីការបញ្ចុះតម្លៃ ២ ពាន់ដុល្លារ ពី Jeep សម្រាប់រថយន្ត Gladiator ស៊េរីឆ្នាំ ២០២០ គ្រប់ប្រភេទទាំងអស់ សម្រាប់ទូទាំងសហរដ្ឋអាមេរិក។
២ ពាន់ដុល្លារនេះគឺច្រើនគួរសម ប៉ុន្តែតាមការសង្កេតមើលរបស់ Cars Direct គេឃើញហាងលក់រថយន្តមួយចំនួន បញ្ចុះតម្លៃច្រើនជាងនេះទៅទៀត។ ជាក់ស្ដែងហាងមួយកន្លែងនៅភាគខាងជើងរដ្ឋ California បានផ្សព្វផ្សាយពីការបញ្ចុះតម្លៃ ៧ ពាន់ដុល្លារ បន្ថែមពីការបញ្ចុះតម្លៃ ២ ពាន់ដុល្លារ ដែលការបញ្ចុះសរុបរហូតដល់ ៩ ពាន់ដុល្លារ។
ការបញ្ចុះតម្លៃបន្ថែមនេះអាចខុសគ្នាពីហាងមួយទៅហាងមួយ។ ចំណែកការបញ្ចុះតម្លៃ ២ពាន់ដុល្លារ ពេញសហរដ្ឋអាមេរិក នឹងត្រូវផុតកំណត់ថ្ងៃទី ៧ ខែកុម្ភៈ។ គួរដឹងថានៅអាមេរិករថយន្ត Jeep Gladiator មានតម្លៃដើមចាប់ពី ៣៣ ៥៤៥ ដុល្លារ៕