ឡានអគ្គិសនីសុទ្ធ Hyundai Kona ជំនាន់ថ្មី សាកភ្លើងពេញម្តងជិះបានជាង ៤០០ គីឡូម៉ែត្រ តម្លៃតែជាង ៣ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Hyundai Kona EV ជំនាន់​ថ្មី ស៊េរីឆ្នាំ ២០២៤ គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ ជាមួយតម្លៃលក់​ចាប់​ពី​ ៣៣ ៥០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក។

ចំពោះរថយន្តអគ្គិសនីសុទ្ធ Hyundai Kona មានការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុង ដោយខុសគ្នាត្រង់នៅផ្នែកខាងមុខ គឺមានភាពហាប់ណែនជាងមុន ដោយបានបំពាក់កាងមុខជាមួយ Pixel graphic និងអំពូលបំភ្លឺពេលថ្ងៃ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ មិនត្រឹមតែប៉ណ្ណោះ ម៉ូដែលប្រើអគ្គិសនីនេះ មានប្រព័ន្ធ aerodynamic ប្រសើរជាងមុន ដោយមានកម្រិតចាញ់ខ្យល់ទាបជាងមុនពោលគឺត្រឹមតែ ០,២៧ ដោយពីមុន ០,២៩ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ រថយន្តអគ្គិសនីសុទ្ធ Hyundai Kona ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង K3 platform មានទំហំធំជាងម៉ូដែលជំនាន់មុន ដោយមានប្រវែងសរុប ៤ ៣៥៦ ម.ម ទទឹង វែងជាងមុន ១៤៩ ម.ម ទទឹង ២ ០០៩ ម.ម វែងជាងមុន ២៥ ម.ម កំពស់ ១ ៥៧៩ ម.ម ខណះផ្នែកខាងក្នុងអាចផ្ទុកបានច្រើនជាងមុន ២៧ លីត្រ និងមានបំពាក់អេក្រង់ភ្លោះប្រភេទ panoramic ស្រដៀងគ្នាទៅនឹងរថយន្ត Hyundai Ioniq 5 ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៣៣ សេះ និងកម្លាំងរមួល ២៥៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៤,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC សាកបាន ១០% ទៅ ៨០% ប្រើរយៈពេល ៤៣ នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម