Aston Martin ទទួលបានការបណ្ដាក់ទុនប្រមាណ ២៤០ លានដុល្លារ ក្រោយពីបានលក់ភាគហ៊ុន ១៦,៧% ទៅឲ្យមហាសេដ្ឋីកាណាដាឈ្មោះ Lawrence Stroll។
ការជួញដូរនេះបានបញ្ជាក់តាមរយៈការចុះបញ្ជីជាមួយ London Stock Exchange ហើយក្នុងនោះក៏មានបន្ថែមនូវទឹកប្រាក់ប្រមាណ ៤១៧ លានដុល្លារបន្ថែមទៀតជាផ្នែកនៃការផ្ទេរសិទ្ធ ធ្វើឲ្យទឹកប្រាក់សរុបដែល Aston Martin ទទួលបានមានសរុបប្រមាណ ៦៥៧ លានដុល្លារ។
លោក Stroll ក៏មានកាន់កាប់ក្រុម Racing Point F1 ដែលក្រុមហ៊ុននេះនឹងត្រូវប្ដូរឈ្មោះជា Aston Martin F1 ចាប់ពីឆ្នាំ ២០២១ តទៅ។ ទឹកប្រាក់បណ្ដាក់ទុននេះ នឹងមានបញ្ចូលនូវទឹកប្រាក់ប្រមាណ ៧៣ លានដុល្លារ សម្រាប់បង្កើនសមត្ថភាពផលិតរថយន្ត DBX ដែលជា SUV ដំបូងរបស់ Aston Martin៕