[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ BYD Atto 3 ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Green NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ដែលជាកម្មវិធីធ្វើតេស្តថ្មី ដែលស្ថិតនៅក្រោម Euro NCAP ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការធ្វើតេស្ត Green NCAP បានផ្តល់ពិន្ទុលើរថយន្តដោយផ្អែកលើការការពារដល់បរិស្ថានដែលបណ្តាលមកពីរថយន្ត ។ សម្រាប់ការធ្វើតេស្តនេះដែរ រថយន្តអគ្គិសនីសុទ្ធ BYD Atto 3 បានទទួលពិន្ទុទៅលើការ៖
- ការបញ្ចេញខ្យល់បរិសុទ្ធ ( Clean Air Index ) ១០/១០
- ប្រសិទ្ធភាពថាមពលម៉ាស៊ីនអគ្គិសនី ( Energy Efficiency Index ) ៩,៥/១០
- ការបំភាយឧស្ម័ន ( Greenhouse Gas Index ) ៩,៧/១០
រថយន្តអគ្គិសនីសុទ្ធ BYD Atto 3 ផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 និងបានឌីស្សាញឡើងដោយអតិតអ្នកឌីស្សាញរបស់ Audi ដោយបច្ចុប្បន្នជាប្រធានឌីស្សាញរបស់ BYD៕