អ្នកចាត់ការផ្នែកឌីហ្សាញថ្មីរបស់ Jaguar លោក Julian Thomson និយាយថាក្រុមហ៊ុនរបស់ខ្លួន នឹងមិនដើរតាមគូប្រជែងមួយចំនួន ក្នុងការឌីហ្សាញរថយន្តដែលមានផ្ទាំងប៉ាណាមុខធំនោះទេ។
និយាយជាមួយ Car Throttle ក្នុងការបញ្ចេញរថយន្ត Jaguar F-Type ឆ្នាំ ២០២០ កាលពីថ្មីៗនេះ លោក Thomson និយាយថា ក្រុមហ៊ុនផលិតរថយន្តមួយចំនួន ចាប់ផ្ដើមឌីហ្សាញរថយន្តថ្មីរបស់ខ្លួន ដោយផ្អែកតាមរសនិយមរបស់អតិថិជននៅចិន ហើយធ្វើបែបនេះមិនមែនឆ្លាតវៃនោះទេ។
Thomson ទទួលបញ្ជាក់ថា Jaguar នឹងមិនធ្វើការឌីហ្សាញបែបនេះឡើយ។ លោកបានទទួលស្គាល់ថាក្រុមហ៊ុនផលិតរថយន្តត្រូវមានការឌីហ្សាញប្លែកផ្ទាល់ខ្លួន ហើយ Jaguar នឹងចងចិត្តអតិថិជនចិនជាមួយស្ទីលដែលលេចធ្លោ៕