ឆ្អែតបាយបាត់! ម្ចាស់ឡាន Tesla Model Y តក់ស្លុតពេលឃើញតម្លៃប្តូរអាគុយម្តងអស់ជាង ២ មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ មានគូស្នេហ៍ជនជាតិស្គុតឡែនបានសំដែងការមិនសប្បាយចិត្តរបស់ពួកគេ បន្ទាប់ពីត្រូវបានធ្វើការផ្លាស់ប្តូរអាគុយរថយន្ត Tesla Model Y ដែលមានតម្លៃរហូតដល់ ២១ ២០០ ដុល្លារ បន្ទាប់ពីពួកគេបានបើកបរអំឡុងពេលមានភ្លៀងខ្លាំង ។

ក្នុងនោះ លោក Johnny Bacigalupo និង Rob Hussey បាននិយាយថា បញ្ហាបានចាប់ផ្តើមបន្ទាប់ពីពួកគេបានចេញទៅញាំអាហារពេលល្ងាចកាលពីដើមខែនេះ ដោយទទួលស្គាល់ថាមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ ដែលជាកន្លែងដែលពួកគេកំពុងញាំអាហារ ពួកគេបាននិយាយថា រថយន្តរបស់ពួកគេមិនមានបញ្ហាអ្វីនោះទេនៅពេលបើកបរទៅកាន់ភោជនីដ្ឋាន ប៉ុន្តែរថយន្តមិនអាចបញ្ឆេះម៉ាស៊ីននៅពេលពួកគេត្រលប់មកវិញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ លោកបន្តទៀតថា គាត់បានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Tesla នឹងត្រូវរងចាំអស់រយៈពេល ៥ ម៉ោង។ បន្ទាប់​ពី​នោះ លោក​បាន​ទទួល​ទូរស័ព្ទ​នៅ​ម៉ោង ៥:៣០ ល្ងាចបានប្រាប់លោកថា អាគុយរថយន្ត Tesla គាត់បានខូចដោយសារទឹកចូល ហើយជាអកុសលវាមិនត្រូវបានស្ថិតក្នុងការធានារយៈពេល ៨ ឆ្នាំរបស់អាគុយនោះទេ ហើយដូច្នេះការជួសជុលនឹងមានប្រហែល ២១ ២០០ដុល្លារឯណ្ណោះ ខណ:លោកគិតថាការជួលជុលនេះនឹងមានតម្លៃត្រឹមតែ ៦០០ ដុល្លារ ទៅដល់ ១២២០ ដុល្លារប៉ុណ្ណោះ ។

ជុំវិញរឿងដែលបានកើតឡើងនេះ លោកក៏បានសំដែងការមិនពេញយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Tesla ដោយលោកនិយាយថា ប្រសិនបើលោកដឹកអំពីតម្លៃនៃសេវាកម្មនេះថ្លៃយ៉ាងហ្នឹង លោកនឹងមិនទិញរថយន្តនេះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម